邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ឧស្សាហកម្មឆ្លាតវៃចិនអន្តរជាតិឆ្នាំ ២០១៩ នឹងបញ្ជូលកម្លាំងចលករថ្មីដល់ការអភិវឌ្ឍឧស្សាហកម្មឆ្លាតវៃទូទាំងពិភពលោក

2019-08-27 15:21:45 cri

图片默认标题_fororder_1124919241_15667415275631n

      ពិព័រណ៍​ឧស្សាហកម្ម​ឆ្លាតវៃ​ចិន​អន្តរជាតិ​ឆ្នាំ ២០១៩ ​ដែល​មានរយៈពេល​ ៤ ​ថ្ងៃ ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង​Chongqing ​ប្រទេសចិន​កាលពី​ថ្ងៃទី ២៦ ​សីហា​កន្លងទៅនេះ ​​ដែលនឹង​​ធ្វើ​ការផ្លាស់ប្តូរ​​លើ​និន្នាការ​ថ្មី​នៃ​ការវិវឌ្ឍ​រីកចម្រើន​​នៃ​ឧស្សាហកម្ម​ឆ្លាតវៃ​​ ​ ការជំរុញ​ការធ្វើ​សមាហរណកម្ម​​សេដ្ឋកិច្ច​ឌីជីថល​និង​សេដ្ឋកិច្ច​ពិត​​យ៉ាង​ស៊ីជ្រៅ  ​​ដើម្បី​​បញ្ចូល​​កម្លាំង​ចលករ​ថ្មី​ដល់​ការអភិវឌ្ឍ​​នៃ​ឧស្សាហកម្ម​ឆ្លាតវៃ​ទូទាំង​ពិភពលោក។

      អំឡុង​ចូល​រួម​នា​ថ្ងៃដដែល​  ​លោក LiuHe ​ឧបនាយករដ្ឋមន្ត្រី​ចិន​បាន​ថ្លែង​​​ថា​   ​ប្រទេស​ចិន​ត្រូវ​ឆ្លៀត​ប្រើ​​ឧត្តមភាព​​នៃ​ទំហំ​ទីផ្សារ​ដ៏​ធំសម្បើម​របស់​ខ្លួន  ​​ដើម្បី​​ផ្តល់​នូវ​ផលិតកម្ម​សាធារណៈ​​ដែល​មាន​​លក្ខណៈ​​គ្រប់គ្រាន់​សម្រាប់​ការអភិវឌ្ឍ​នៃ​ឧស្សាហកម្ម​ឆ្លាតវៃ។

      សូមបញ្ជាក់ថា   ​មានសហគ្រាស​សរុប​​ចំនួន ​843 ​ដែល​មកពី​ប្រទេស​និង​តំបន់​ចំនួន ​28 ​បាន​ចុះឈ្មោះ​ចូលរួម​ក្នុង​ពិព័រណ៍​ឧស្សាហកម្ម​ឆ្លាតវៃ​ចិន​អន្តរជាតិ​លើក​នេះ​​  ​ហើយ​ពិព័រណ៍​បាន​រៀបចំ​​សកម្មភាព​វេទិកា​​ចំនួន ​46 ​និង​​កម្មវិធី​ប្រកួត​អន្តរជាតិ​ផ្នែក​ប្រើប្រាស់​បែប​ច្នៃប្រឌិតថ្មី​ចំនួន​ 8 ​  ។​  ​​សម្រាប់​ប្រទេស​កិត្តិយស​វិញ ​មាន៣ប្រទេស​គឺ ​សិង្ហបុរី ​អង់គ្លេស​និង​អ៊ីតាលី៕​​​​

图片默认标题_fororder_1124919241_15667415276201n

 

图片默认标题_fororder_1124919241_15667415276731n

 

图片默认标题_fororder_1124924215_15668295344131n

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស