徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងផ្ញើលិខិតអបអរសាទរចំពោះពិព័រណ៍ឧស្សាហកម្មវៃឆ្លាតចិនអន្តរជាតិឆ្នាំ ២០១៩

2019-08-26 15:40:09 cri

   

    ពិព័រណ៍​ឧស្សាហកម្ម​វៃឆ្លាត​ចិនអន្តរជាតិ​ឆ្នាំ ២០១៩ បាន​សម្ពោធបើក​នៅក្រុង​ឆុងឈីង​ប្រទេសចិន​កាលពី​ថ្ងៃទី ២៦ ខែសីហា ។ លោកស៊ីជីនភីង ប្រធាន​រដ្ឋចិន​បាន​ផ្ញើ​លិខិត​អបអរសាទរ ។

    លោកស៊ីជីនភីង​បានចង្អុលបង្ហាញ​ថា បច្ចុប្បន្ន បច្ចេកវិទ្យា​ព័ត៌មាន​ទំនើប​ដែល​តំណាងដោយ​បណ្តាញអ៊ីនធើណែត ទិន្នន័យ​ទ្រង់ទ្រាយធំ​និង​AI​បានរីកចម្រើន​ជារៀងរាល់ថ្ងៃ ហើយ​បដិវត្តន៍​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​និង​កំណែទម្រង់​ឧស្សាហកម្ម​វគ្គថ្មី​កំពុង​ត្រូវបាន​ជំរុញ​យ៉ាងផុលផុស ។ ម្យ៉ាងទៀត ឧស្សាហកម្ម​វៃឆ្លាត​បានអភិវឌ្ឍ​យ៉ាងលឿន គឺបាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​និង​ជ្រាលជ្រៅ​ទៅលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច វឌ្ឍនភាព​សង្គម និងអភិបាលកិច្ច​ពិភពលោក​ជាដើម ។

    លោកស៊ីជីនភីង​បាន​សង្កត់ធ្ងន់ថា ប្រទេសចិន​បាន​យកចិត្តទុកដាក់​ដល់ការអភិវឌ្ឍ​ឧស្សាហកម្ម​វៃឆ្លាត បានពន្លឿន​ការធ្វើ​ឧស្សាហុបនីយកម្ម​ឌីជីថល​និងការធ្វើ​ឌីជីថលភាវូបនីយកម្ម​ឧស្សាហកម្ម ដើម្បី​ជំរុញឱ្យ​សេដ្ឋកិច្ច​ឌីជីថល​និង​សេដ្ឋកិច្ចពិត​រួមបញ្ចូលគ្នា​យ៉ាងស៊ីជម្រៅ ។ ប្រទេសចិន​រីករាយ​រួមជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​កសាង​យុគសម័យ​វៃឆ្លាត​និង​រួមគ្នា​ចែករំលែក​សមិទ្ធផល​វៃឆ្លាត ។

    ប្រធានបទ​នៃពិព័រណ៍​លើកនេះ​គឺ​ភាពវៃឆ្លាត ផ្តល់​កម្លាំង​ដល់​សេដ្ឋកិច្ច​និង​បន្ថែម​ពណ៌​ដល់​ជីវភាព ដែលមាន​រយៈពេល​ដល់​ថ្ងៃទី ២៩ ខែសីហា ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស