魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

404 Not Found

404 Not Found


nginx/1.26.1

លោក Liuhe ឧបនាយករដ្ឋមន្រ្តីចិនថែ្លងថា ប្រទេសចិនស្វាគមន៍ចំពោះវិនិយោគិនមកពីបណ្តាប្រទេសនានាលើពិភពលោក រួមទាំងសហរដ្ឋអាមេរិកផងសម្រាប់ការមកវិនិយោគនិងធ្វើអាជីវកម្មនៅក្នុងប្រទេសចិន

2019-08-26 16:21:33 cri

    លោក​ Liuhe​ ឧបនាយករដ្ឋមន្រ្តី​ចិន​បាន​ថ្លែង​អំឡុងពេល​អញ្ជើញ​ចូលរួម​ពិព័រណ៍​ឧស្សាហកម្ម​ឆ្លាតវៃ​ចិន​អន្តរជាតិ​លើកទី ​២ ​នៅក្រុង​ឆុងឈីង ​កាលពី​ថ្ងៃទី ​២៦ ​ខែសីហា ​ថា ​ប្រទេស​ចិន​ស្វាគមន៍​ចំពោះ​វិនិយោគិន​មកពី​បណ្តាប្រទេស​នានា​លើ​ពិភព​លោក ​រួមទាំង​សហរដ្ឋអាមេរិក​ផង​សម្រាប់​ការ​មកវិនិយោគ​និង​ធ្វើអាជីវកម្ម​នៅក្នុង​ប្រទេសចិន ​ហើយ​នឹង​បន្ត​បង្កើត​បរិយាកាស​វិនិយោគ​ដ៏​ល្អប្រសើរ​និង​ការ​ការពារ​កម្មសិទ្ធិបញ្ញា​ផងដែរ។​ភាគី​ចិន​នឹង​ប្រកាន់ខ្ជាប់​នូវ​ការ​ជំរុញ​ការអភិវឌ្ឍ​ឧស្សាហកម្ម​ឆ្លាតវៃ​ក្រោម​លក្ខខណ្ឌ​បើក​ទូលាយ ​ក៏​ដូច​ជា​ប្រកាន់​ខ្ជាប់​នូវ​ការប្រឆាំង​នឹង​ការ​រារាំង​ផ្នែកបច្ចេកវិទ្យា​និង​ការ​ការពារ​និយម​ព្រមទាំង​ខិត​ខំ​ប្រឹងប្រែង​ដើម្បី​ការពារ​ភាពសុចរិត​នៃ​ខ្សែសង្វាក់​នៃ​ឧស្សាហកម្ម។​ប្រទេស​ចិន​មានឆន្ទៈ​ក្នុងការ​ដោះស្រាយ​បញ្ហា​តាមរយៈ​កិច្ចពិគ្រោះពិភាក្សា​និង​កិច្ចសហប្រតិបត្តិការ​ដោយ​កាន់​ឥរិយាបថ​ស្ងប់ស្ងាត់​និង​ប្រឆាំង​យ៉ាង​ដាច់ខាត​ចំពោះ​ការ​បង្កើន​សង្គ្រាម​ពាណិជ្ជកម្ម។​ភាគីចិន​ជឿជាក់ថា ​ការ​បង្កើន​សង្គ្រាម​ពាណិជ្ជកម្ម ​គឺ ​មិន​អំណោយផល​ដល់​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​នោះទេ ​ហើយ​ក៏​មិន​អំណោយផល​ដល់​ប្រជាជន​ទូទាំង​ពិភព​លោក​ឡើយ៕​   

អ្នកបកប្រែ:魏伟
ប្លុកពិសេស