孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យស្នងការនៃក្រសួងការបរទេសចិនប្រចាំនៅតំបន់ហុងកុងបដិសេធយ៉ាងដាច់អហង្ការចំពោះប្រព័ន្ធសារព័ត៌មានបរទេសមួយចំនួនដែលបានវាយតម្លៃស្ថានការណ៍តំបន់ហុងកុងដោយផ្តេសផ្តាស

2019-08-17 14:45:09 cri

    យប់ថ្ងៃ​ទី១៥ខែ​សីហា​ ការិយាល័យ​ស្នងការនៃ​ក្រសួង​ការបរទេសចិន​ប្រចាំនៅ​តំបន់​ហុងកុង​បានថ្លែង​​ថា​ ដៅចំពោះ​កាសែត​ The ​Wall ​Street ​Journal ​មិនអើពើ​ការពិត ​វាយតម្លៃ​ស្ថានការណ៍​តំបន់ហុងកុង​ដោយ​ផ្តេសផ្តាស​ ។ ​ការិយាល័យ​ស្នងការនៃ​ក្រសួង​ការបរទេសចិន​ប្រចាំនៅ​តំបន់​ហុងកុង​បាន​​ធ្វើការតវ៉ា​យ៉ាងម៉ឺងម៉ាត់ ​និងសម្តែង​ការមិន​ពេញចិត្ត​យ៉ាងខ្លាំង​និង​ប្រឆាំង​ជាដាច់ខាត ។

    អ្នកនាំពាក្យ​គូសបញ្ជាក់ថា​ ភាពល្ងង់ខ្លៅ​ ការរើសអើង​និង​ក្រអឺតក្រទម​មិនអាច​បិទបាំង​ការពិត​នោះទេ ​ហើយ​ក៏មិន​អាចបញ្ឆោត​មនុស្ស​ផង​ទាំងឡាយ​នោះទេ ។ ​យើង​ដាស់តឿន​ដល់​ប្រព័ន្ធ​សារព័ត៌មាន​ដែល​ពាក់ព័ន្ធ​ធ្វើ​ការកែតម្រូវ​កំហុស​ជាបន្ទាន់​និង​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ហុងកុង​ប្រកប​ដោយ​ការទទួល​ខុសត្រូវ ​សត្យានុម័ត ​យុត្តិធម៌​និងតុល្យភាព​ ដើម្បី​ខិតខំ​ប្រឹងប្រែង​ក្នុង​ន័យស្ថាបនា​​សម្រាប់​ជំរុញ​លើកកម្ពស់​ការយល់ដឹង​របស់​មជ្ឈដ្ឋាន​ខាងក្រៅ​ចំពោះ​តំបន់ហុងកុង​ គាំពារ​ការគ្រប់គ្រង​តាមច្បាប់​ វិបុលភាព​និងស្ថិរភាព​នៃតំបន់​ហុងកុង ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស