ថ្ងៃទី៩ខែតុលា ជាទិវាប្រៃសណីយ៍ពិភពលោកលើកទី៤៨ ។ លោក Ma Junsheng នាយកនៃនាយកដ្ឋានប្រៃសណីយ៍ជាតិចិនបានថ្លែងថា រយៈពេល៥ឆ្នាំកន្លងទៅនេះ វិស័យប្រៃសណីយ៍របស់ប្រទេសចិនបានរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេស សេវាបញ្ជូនអីវ៉ាន់រហ័សគឺឈរនៅចំណាត់ថ្នាក់ទីមួយលើពិភពលោកបីឆ្នាំជាប់គ្នា ហើយបានចូលរួមវិភាគទានចំពោះកំណើននៃវិស័យសេវាបញ្ជូនអីវ៉ាន់រហ័សពិភពលោកដល់ទៅ៤០ភាគរយផងដែរ ។