សន្ទរកថា
ឯកឧត្តម តាន់ យ៉ាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា
អគ្គនាយកវិទ្យុជាតិកម្ពុជា
នៅវេទិកា BOAO ប្រទេសចិន
2014-04-09 16:54:30  cri  Web Editor:Xu

2. ផ្សព្វផ្សាយខ្លឹមសារអប់រំការកំសាន្តកម្មវិធីសន្ទនាមតិជជែកកំសាន្តផ្ទាល់ជាមួយប្រិយមិត្តអ្នកស្តាប់ដោយបានអញ្ជើញវាគ្មិនកិត្តិយសដែលជាឥស្សរជនសំខាន់មកពីរាជរដ្ឋាភិបាលសង្គមស៊ីវិលវិស័យឯកជន ប្រជាជន ជនជាតិដើមភាគតិចនិងអ្នកឯកទេសជាដើម  កម្មវិធីសន្ទានាមតិនេះជាវេទិការជជែកពិភាក្សាផ្ទាល់ដោយលើកឡើងនូវប្រធានបទសំខាន់ៗជុំវិញជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលធ្វើឲ្យវិទ្យុជាតិកម្ពុជាក្លាយជាស្ពានចម្លងដ៏រឹងមំានៃទំនាក់ទំនងរវាងរាជរដ្ឋាភិបាលនិងប្រជាជនដែលជាម្ចាស់ឆ្នោត  រីឯវិស័យវប្បធម៌ប្រពៃណីសិល្បៈបូរាណសម័យគ្រប់ប្រភេទជាពិសេសសាសនាក៏ត្រូវបានលើកតម្កើងជាប្រចាំដោយរដ្ឋធម្មនុញ្ញបានកំណត់ថា ​ពុទ្ធសាសនាជាសាសនារបស់រដ្ឋ  

3. ការផ្សាយពីទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងកម្ពុជាជាមួយបណ្តាប្រទេសជាមិត្តជិតឆ្ងាយនៅលើសាកលលោកកម្មវិធីផ្សាយអាស៊ានជាពិសេសការផ្លាស់ប្តូរកម្មវិធីផ្សាយរវាងវិទ្យុជាតិកម្ពុជាជាមួយវិទ្យុប្រទេសជាមិត្តដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកន្លងមកជាអាទ៍ យើងបានសហការបានល្អជាមួយវិទ្យុអន្តរជាតិចិន(CRI)ចាប់តាំងពីចុះហត្ថលេខាថ្ងៃទី 7 ខែ សីហា ឆ្នំា 2008 រួចមកយើងបានបង្កើតឡើងនូវវិទ្យុមិត្តភាពកម្ពុជាចិននៅភ្នំពេញនិងខេត្តសៀមរាបដោយធ្វើការបង្កើនម៉ោងផ្សាយភាសាខ្មែរជាបន្តបន្ទាប់ បង្កលក្ខណៈឲ្យអ្នកស្តាប់នៅកម្ពុជាមានការយល់ដឹងមួយកម្រិតថែមទៀតជាពិសេសអំពីទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងប្រជាជននិងរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជាចិន  

       ទោះបីជាសម្រេចបាននូវស្នាដៃជាបន្តបន្ទាប់ក្នុងការផ្សព្វផ្សាយកន្លងមកក៏ដោយក៏វិសាលភាពនៃការផ្សាយរបស់វិទ្យុជាតិកម្ពុជាពុំទាន់គ្របដណ្តប់ពាសពេញប្រទេសនៅឡើយ​ ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល  ប្រឈមនឹងការខ្វះខាតនេះ ​វិទ្យុជាតិកម្ពុជានឹងខិតខំកសាងធនធានមនុស្សនិងមូលដ្ឋានសម្ភារៈបច្ចេកទេស​ ដើម្បីបង្កើនគុណភាពនៃកម្មវិធីផ្សាយពង្រឹងនូវវិជ្ជាជីវៈសាព័ត៌មានដើម្បីរួមចំណែកលើកកម្ពស់នីតិរដ្ឋនិងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សព្រមទាំងបង្កើនថាមពលនៃការផ្សាយ ដើម្បីពង្រីកវិសាលភាពនិងប្រសិទ្ធភាពនៃសេវាផ្សព្វផ្សាយផ្តល់ព័ត៌មានផ្តល់ការអប់រំនិងការកំសាន្តប្រកបដោយគុណភាពនិងសមធម៌ជូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា  

       ជាទីបញ្ចប់ ខ្ញុំសូមសម្តែងអំណរគុណចំពោះវិទ្យុអន្តរជាតិចិនដែលបានរៀបចំឲ្យមានការចូលរួមក្នុងសន្និសីទដ៏សំខាន់នេះសម្រាប់រូបខ្ញុំនិងសហសេវិកខ្ញុំមកពីវិទ្យុជាតិកម្ពុជា  ខ្ញុំក៏សូមសម្តែងអំណរគុណដល់ស្ថាប័នរៀបចំកម្មវិធីនេះដែលបានផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅចំពោះការស្នាក់នៅរបស់យើងខ្ញុំ  

       ខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់ស្តាប់របស់លោកស្រីអស់លោក ។​


1 2
ទាក់ទង​ជាមួយ​យើង​ខ្ញុំ