សន្ទរកថា
ឯកឧត្តម តាន់ យ៉ាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា
អគ្គនាយកវិទ្យុជាតិកម្ពុជា
នៅវេទិកា BOAO ប្រទេសចិន
2014-04-09 16:54:30  cri  Web Editor:Xu

សូមគោរព លោកស្រី អស់លោក

 

       ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាសោមនស្សរីករាយដោយមានកិត្តិយសបានចូលរួមក្នុងសន្និសីទ Boao Forum​for​Asia​Annual​2014​និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ឧត្តុងឧត្តមរបស់លោកស្រីអស់លោកដែលបានអញ្ជើញចូលរួមសន្និសីទ  

       ក្នុងឱកាសដ៏មហោឡារិកនេះ ខ្ញុំសូមអនុញ្ញាតជម្រាបជូនអង្គសន្និសីទឲ្យបានជ្រាបថា ​វិទ្យុជាតិកម្ពុជាជាស្ថាប័នផ្សព្វផ្សាយរដ្ឋមួយនៅក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា  ចាប់ពីថ្ងៃបដិសន្ធិមកវិទ្យុជាតិកម្ពុជាមានការវិវត្តន៍រីកចំរើនជាបន្តបន្ទាប់ដោយបានបំពេញភារកិច្ចផ្សព្វផ្សាយប្រចាំថ្ងៃយ៉ាងសកម្ម ដើម្បីសម្រេចគោលដៅជាចម្បងរបស់ខ្លួនគឺបំរើផលប្រយោជន៍ប្រជាជនកម្ពុជា  បេសកកម្មជាប្រវត្តិសាស្រ្តនេះបានតម្រូវឲ្យវិទ្យុជាតិកម្ពុជាបំពេញនូវតួនាទីសំខាន់បី គឺ ផ្តល់ព័ត៌មាន ផ្តល់ការអប់រំនិងគារកំសាន្តជូនដល់មជ្ឈដ្ឋានអ្នកស្តាប់ភាគច្រើននៅទូទាំងប្រទេសក្នុងពេលដែលវិទ្យុឯកជនផ្សាយតែនៅទីប្រជុំជនប៉ុណ្ណោះ  

       ខ្លឹមសារសំខាន់ៗនៃការផ្សាយប្រចាំថ្ងៃរបស់វិទ្យុជាតិកម្ពុជាបានផ្តោតជាពិសេសទៅលើការពង្រឹងឯករាជ្យជាតិ សន្តិភាពស្ថេរភាព សណ្តាប់ធ្នាប់សង្គម ការពង្រឹងនីតិរដ្ឋ ការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ ​សេរីពហុបក្សការគោរពសិទ្ធិសេរីភាពនិងសេចក្តីថ្លៃថ្នូររបស់មនុស្សការពារវប្បធម៌ទំនៀមទម្លាប់ប្រពៃណីល្អរបស់ជាតិព្រមទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន  ដើម្បីសម្រេចឲ្យបានជោគជ័យតាមខ្លឹមសារនេះ វិទ្យុជាតិកម្ពុជាបានរៀបចំកម្មវិធីផ្សាយសំខាន់ៗជាច្រើនរូបភាពមានលក្ខណៈប្លែកនិងទាក់ទាញប្រិយមិត្តអ្នកស្តាប់ដែលរួមមាន៖

1​. ការផ្សាយព័ត៌មានពិតព័ត៌មានប្លែកលឿនអាចទុកចិត្តបានបទយកការណ៍សម្ភាសន៍វិចារណកថា អត្ថាធិប្បាយដែលបង្កលក្ខណៈឲ្យអ្នកស្តាប់ងាយយល់ងាយចាំ វិទ្យុជាតិកម្ពុជាយកចិត្តទុកដាក់ផ្សព្វផ្សាយនូវព្រឹត្តិការណ៍សំខាន់ៗទាំងនៅក្នុងប្រទេសក៏ដូចជានៅលើសកលលោកដែលជាអាទ៍ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី 5 នៃរដ្ឋសភាកាលពីថ្ងៃទី 28 កក្កដា ឆ្នាំ 2013 កន្លងទៅដែលបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយសន្តិភាពមានលក្ខណៈសេរីត្រឹមត្រូវនិងយុត្តិធម៌  ទន្ទឹមនេះ ក៏បានផ្សព្វផ្សាយសកម្មភាពរបស់រាជរដ្ឋាភិបាលដែលកំពុងតែអនុវត្តនូវគោលនយោបាយយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី 3 នៅក្នុងនីតិកាលទី 5 ​នៃរដ្ឋសភា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចំរើននិងធានាដល់ការលើកកម្ពស់កំរិតជីវភាពរស់នៅរបស់ប្រជាជនទូទៅលើកស្ទួយសេដ្ឋកិច្ចពង្រឹងយុត្តិធម៌សមធម៌ក្នុងសង្គមនិងផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរថែមទៀត  ជុំវិញការប្រែប្រួលធាតុអាកាសក៏ត្រូវបានវិទ្យុជាតិកម្ពុជាយកចិត្តទុកដាក់ផ្សាយជាបន្តបន្ទាប់ផងដែរ  

1 2
ទាក់ទង​ជាមួយ​យើង​ខ្ញុំ