ក្នុងវិហារថាអឺ
វិហារថាអឺមានឋានៈដ៏ខ្ពង់ខ្ពស់ក្នុងប្រវត្តិសាស្រ្តពុទ្ធសាសនាចិន ជាវិហារមួយក្នុងចំណោមវិហារពុទ្ធសាសនាធំទាំង៦របស់ប្រទេសចិន។វិហារនេះបានបង្កើតឡើងនៅរជ្ជកាលមេង មានប្រវត្តិសាស្រ្តជាង៦០០ឆ្នាំហើយ ។ក្នុងរយៈពេលដ៏យូរអង្វែងកន្លងមកនេះ បានទាក់ទាញពលរដ្ឋគ្រប់ជនជាតិដូចជាជនជាតិទីបេត៍ ម៉ុងហ្គោលី ទូ និងហានជាដើម មកធ្វើបូជានីយកិច្ចនៅទីនេះ បានក្លាយទៅជាមជ្ឈមណ្ឌលនៃសកម្មភាពពុទ្ធសាសនាក្នុងតំបន់ពាយ័ព្យរបស់ប្រទេសចិននិងជាកន្លែងពិសិដ្ឋនៃពុទ្ធសាសនាទីបេត៍ដែលមានឈ្មោះល្បីទាំងក្នុងនិងក្រៅប្រទេសចិន។