វិហារថាអឺស្ថិតនៅឃុំលូសាអឺស្រុកហួងចុងដែលមានចម្ងាយ២៥គីឡូម៉ែត្រពីក្រុងស៊ីនីងខេត្តឈីងហៃ ។ វិហារនេះស្ថិតនៅក្នុងជ្រលងភ្នំផ្កាឈូកនៅភាគនិរតីនៃឃុំលូសាអឺស្រុកហួងចុងដែលជាទីកំណើតនៃព្រះគ្រូចុងខឺប៉ាអ្នកបង្កើតនិកាយកឺលូនៃពុទ្ធសាសនាទីបេត៍ ហើយក៏ជារមណនីយដ្ឋានដ៏ល្បីឈ្មោះទីមួយរបស់ខេត្តឈីងហៃនិងជាកន្លែងអភិរក្សវត្ថុបុរាណដ៏សំខាន់របស់ជាតិចិនផងដែរ។