王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថាបនិកនៃវេទិកាសេដ្ឋកិច្ចពិភពលោក៖ សុន្ទរកថារបស់លោកប្រធានរដ្ឋចិន Xi Jinping គឺសំខាន់ណាស់ កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការជាមធ្យោបាយតែមួយគត់សម្រាប់មនុស្សជាតិសម្រេចសន្តិភាពនិងវិបុលភាព

2022-01-18 10:34:19

      វេទិកាសេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​ ​២០២០ បានបើកធ្វើ​តាមប្រព័ន្ធវីដេអូនៅថ្ងៃទី ១៧​ ខែ​មករា​​។ ថ្លែង​ក្នុងកិច្ចប្រជុំ លោក​ Klaus Martin Schwab ស្ថាបនិកនិងជា​ប្រធាន​ប្រតបិបត្តិ​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោកបាន​វាយតម្លៃខ្ពស់​ចំពោះ​សុន្ទរកថា​របស់លោក​ប្រធាន​រដ្ឋ​ចិន​ ​Xi Jinping  ដោយគូសបញ្ជាក់ថា​ ​ប្រឈមមុខនឹង​បញ្ហា​បច្ចុប្បន្ន ​ ​កិច្ច​សន្ទនា​និង​កិច្ច​សហប្រតិបត្តិការ​ជា​មធ្យោបាយ​តែមួយ​គត់​សម្រាប់​មនុស្ស​ជាតិ​សម្រេច​សន្តិភាពនិង​វិបុលភាព។

      លោក​ Klaus Martin Schwab បាន​ឯកភាពទាំងស្រុង​ចំពោះ​សុន្ទរកថារបស់លោក​​ ​Xi Jinping ស្តីពី​សហគមន៍រួមវាសនារបស់មនុស្សជាតិ​ដែលថ្លែង​នៅប្រទេស​ស្វ៊ីស​កាលពីខែ​មករា​ឆ្នាំ​ ២០១៧ ថា​​៖ បច្ចុប្បន្ន ​យើ​ងចាំបាច់ត្រូវ​រួមសាមគ្គីកម្លាំង​ទាំងអស់ ​ជំរុញសេដ្ឋកិច្ច​សកលអោយ​វិវឌ្ឍ​រីកចម្រើន​ទៅកាន់​ទិសដៅដែល​កាន់តែ​ប្រកបដោយភាពធន់ ​ភាព​បរិយាប័ន្ននិង​និរន្តរភាព ​មនុស្សជាតិត្រូវ​ពួតដៃប្រកៀកស្មាដើម្បី​ឆ្លើយតបនឹង​បញ្ហាប្រឈម​សំខាន់ៗ​នាពេលបច្ចុប្បន្ន៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស