邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ីរ៉ង់ដាស់តឿនអាមេរិកធ្វើការសម្រេចចិត្តខាងនយោបាយលើបញ្ហាគន្លឹះនៃការចរចាអំពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់

2022-01-18 11:05:34

       លោក SaeedKhatibzadeh អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​​ជាប្រចាំ​នា​​​ថ្ងៃទី​១៧ ខែមករាថា  ​​ការចរចា​រវាង​ភាគីពាក់ព័ន្ធ​នៃ​កិច្ចព្រមព្រៀង​គ្រប់ជ្រុងជ្រោយ​ស្តីពី​បញ្ហា​នុយគ្លេអ៊ែរ​អ៊ីរ៉ង់​បាន​ដើរដល់​​គំនិត​ឯកភាព​​លើ​​វិស័យ​ជាច្រើន  ​​ក៏ប៉ុន្តែ ​​បញ្ហា​គន្លឹះ​​ដូចជា​ការដក​​​​ទណ្ឌកម្ម​​ពី​អ៊ីរ៉ង់​ជាដើម ​នៅមិនទាន់​បាន​ដោះស្រាយ​នោះទេ​ ​ដែល​​តម្រូវ​​ជាពិសេស​ឱ្យ​អាមេរិក​ធ្វើ​​ការសម្រេចចិត្ត​​ខាង​នយោបាយ។

      តាម​ការផ្សាយព័ត៌មាន​បាន​ឱ្យ​ដឹងថា  ​​លោកAntonyBlinken ​រដ្ឋមន្ត្រីក្រសួងការបរទេស​អាមេរិក​​បាន​ថ្លែងនៅពេលថ្មីៗ​ថា  ​តើ​​អាមេរិក​និង​អ៊ីរ៉ង់​​នឹង​អនុវត្ត​កិច្ចព្រមព្រៀង​ឡើងវិញ​ឬ​អត់​ ​រយៈពេលធ្វើការសម្រេចចិត្ត​សល់តែ​ប៉ុន្មាន​សប្តាហ៍​​ទៀត​ប៉ុណ្ណោះ​​ ប្រសិនបើ​ការចរចា​ទទួល​​បរាជ័យ ​អាមេរិក​និង​សម្ព័ន្ធមិត្ត​​នឹង​រួមគ្នា​គិតពិចារណា​ពី​ដំណោះស្រាយ​ផ្សេង​។ ​លោក​ Khatibzadeh បាន​ឆ្លើយតប​ក្នុងសន្និសីទ​​កាសែត​នា​ថ្ងៃទី១៧​ថា   ​ស៊ីរ៉ង់​ស្នើ​អាមេរិក​ឱ្យ​អនុវត្ត​សកម្មភាព​ ដោយ​​​ផ្តោត​សំខាន់​លើ​​ដំណោះស្រាយ​អាច​អនុវត្ត​បាន​​៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស