郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនទទួលបានសមិទ្ធផលល្អជាបន្តបន្ទាប់ បានជំរុញយ៉ាងមានប្រសិទ្ធិភាពដល់ការងើបឡើងវិញប្រកបដោយនិរន្តរភាពនៃសេដ្ឋកិច្ចសកល

2022-01-17 11:00:23 cri

      ថ្ងៃទី​១៤​ខែ​មករា តាម​ទិន្នន័យ​ដែល​អគ្គនាយកដ្ឋានគយចិន​បាន​ប្រកាស​ បើ​គិត​តាម​ដុល្លារ​អាមេរិក​ នៅឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម​នាំ​ចេញនាំ​ចូល​របស់​ចិន​បាន​ឡើង​ដល់​ ៦.០៥ទ្រីលាន​ដុល្លារ​អាមេរិក ​បាន​បំបែក​កំណត់​ត្រា​ខ្ពស់​បំផុត​ក្នុងប្រវត្តិសាស្ត្រ ។ ក្នុង​មួយ​ឆ្នាំ​កន្លង​ទៅនេះ ​ទំហំ​ពាណិជ្ជកម្ម​ជា​មួយ​បរទេស​របស់ចិន​បាន​កើន​ឡើង​ហួស​ពីតួលេខ​ធំ​ពីរ ពោលគឺ​៥ទ្រីលាន​ដុល្លារអាមេរិក​និង​៦ទ្រីលាន​ដុល្លារអាមេរិក​ ដូច្នេះ តួនាទី​របស់​ចិ​ន​ដែល​ជា​ប្រទេស​ពាណិជ្ជកម្មធំ​ជាង​គេ​កាន់តែ​មាន​ភាព​រឹងមាំ​ថែមទៀត។

      សមិទ្ធផល​គួរ​ឱ្យ​កត់សម្គាល់​នេះ​បាន​មក​ដោយមិនងាយស្រួល ។ ក្នុ​ងរយៈពេល​ជាង​២ឆ្នាំ​ចុង​ក្រោយ​នេះ សេដ្ឋកិច្ច​ចិន​បាន​ទប់ទល់នឹង​កម្លាំង​សម្ពាធ​ដែល​បណ្តាល​មក​ពី​ការ​រីក​រាល​ដាល​នៃជំងឺកូវីដ​១៩​ប្រកបដោយប្រសិទ្ធភាព ហើយ​បាន​បង្ហាញពីភាពធន់​យ៉ាង​ខ្លាំង​ ដែល​បាន​បញ្ជាក់ថា និន្នាការ​​ល្អ​ប្រសើរ​ជា​ទូទៅ​ក្នុង​រយៈ​ពេ​ល​យូរ​មិន​ផ្លាស់ប្ដូរឡើយ ។

      ៩ខែ​ដំបូង​ក្នុង​ឆ្នាំ​២០២១ តម្លៃផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេសចិន​បាន​ឡើង​ដល់​៨២៣១៣១០០លាន​ប្រាក់យាន់​ចិន​ បានកើន​ឡើង​៩.៨ភាគរយ​បើប្រៀបធៀប​នឹង​រយៈពេ​ល​ដូច​គ្នា​នៃ​ឆ្នាំ​មុន​ ។ សេដ្ឋកិច្ច​ម៉ាក្រូ​បាន​រក្សា​និន្នាការ​ល្អប្រសើរ​ជា​បន្ត​បន្ទាប់ ប្រការ​នេះ​បាន​ផ្តល់​ជំនឿ​ចិត្ត​ដល់​ទាំង​ភាគី​ផ្គត់ផ្គង់​និង​ភាគី​តម្រូវ​ការ​ ។ យោងតាមស្ថិតិ​​របស់​​អគ្គនាយកដ្ឋានគយចិន​បានឱ្យ​ដឹង​ថា នៅឆ្នាំ​មុន​ ការ​នាំ​ចូល​និង​នាំ​ចេញ​ផលិតផល​ពាក់កណ្តាលសម្រេច​របស់​ប្រទេសចិន​បាន​កើន​ឡើង​២៤.៩ភាគរយ​និង​២៨.៦ភាគរយ​ ដោយឡែក​ការ​នាំចូល​ទំនិញ​ប្រើប្រាស់​បាន​កើន​ឡើង​៩.៩ភាគរយ ។

      ព្រម​ពេល​ជា​មួយ​គ្នា​នេះ សេដ្ឋកិច្ច​សកល​បាន​រក្សា​និន្នាការ​ងើបឡើង​វិញ តម្រូវ​ការ​នៅបរទេស​បាន​កើនឡើង​ជា​បន្តបន្ទាប់ ដែលបានជម្រុញដល់​ពាណិជ្ជកម្ម​ជាមួយ​បរទេស​របស់​ចិន​ឡើង​មួយកម្រិត​ថែម​ទៀត ។ ទីភ្នាក់ងារសារព័ត៌មាន​Bloomberg បាន​វាយ​តម្លៃ​ថា ទាំង​ផលិតផល​អេឡិច​ត្រូនិក​និង​គ្រឿងតុទូតាំងក្រៅ​ផ្ទះ ទិន្នន័យ​ដឹក​ជញ្ជូន​បាន​បញ្ជាក់ថា ឆ្នាំ​មុន​ ទីផ្សារ​សកល​បាន​រក្សា​ “តម្រូវ​ការ​យ៉ាង​ខ្លាំង​” ចំពោះ​ផលិតផល​ចិន​ ។

      ពាណិជ្ជកម្ម​ជា​មួយ​បរទេសរបស់​ចិន​បាន​ឡើង​ដល់កម្រិតថ្មី​ ក៏មាន​សារសំខាន់​កាន់​តែ​លេច​ធ្លោ​ចំពោះ​​ខ្សែសង្វាក់​ឧស្សាហកម្ម​និង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​សកល​ ។ ឆ្នាំ​២០២១ ការ​នាំ​ចេញនិង​នាំ​ចូល​រវាង​ចិន​និង​ដៃគូពាណិជ្ជកម្ម​សំខាន់​ៗ​សុទ្ធតែ​បាន​សម្រេច​បាន​នូវ​កំណើន​យ៉ាង​នឹង​នរ ។ ក្នុង​នោះ ការ​នាំចេញនាំ​ចូល​ជា​មួយ​ប្រទេស​តាម​បណ្តោយ​ “ខ្សែ​ក្រវាត់និង​ផ្លូវ​”ដែល​ភាគច្រើន​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ទទួល​បាន​កំណើន​កាន់​តែ​ឆាប់រហ័ស​ ដែល​បានកើន​ឡើង​ដល់​២៣.៦ភាគរយ​ បើ​ប្រៀបធៀប​នឹង​ល្បឿន​កំណើន​ជា​ទូទៅ បាន​ខ្ពស់ជាង​ ២.២ភាគរយ​ ។

      ក្នុង​បរិបទ​ការ​រីក​រាលដាល​នៃជំងឺកូវីដ១៩ ពាណិជ្ជកម្ម​ជាមួយ​បរទេស​របស់​ចិន​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ការ​ងើប​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ហើយ​នឹង​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​សកល​ងើប​ឡើង​វិញ​ដោយឆ្ពោះទៅកាន់​ទិសដៅ​កាន់​តែ​មាន​តុល្យភាព កាន់តែប្រសើរ ​និងកាន់តែមាន​និរន្តរភាព​ ។ ចាប់ពីថ្ងៃទី​១ ខែ​មករា​ឆ្នាំ​២០២២​  កិច្ចព្រមព្រៀង​ស្តីពី​ទំនាក់​ទំនង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយក្នុងតំបន់​បានចូល​ជា​ធរមាន​ជា​ផ្លូវ​ការ​នៅ​ប្រទេស​អាស៊ាន​ទាំង​៦ ចិន​ ជប៉ុន​ នូវែលសេឡង់និង​អូស្ត្រាលី ។ ការ​ចាប់​ដំណើរ​ការ​​នៃ​តំបន់​ពាណិជ្ជកម្ម​សេរី​ធំជាង​គេ​នៅលើ​ពិភពលោក​ទាំង​មូល​ នឹង​ជំរុញ​យ៉ាង​ខ្លាំង​នូវពាណិជ្ជកម្ម ​និងការ​វិនិយោគ​ក្នុង​តំបន់​។

        អាច​និយាយ​បាន​ថា និន្នាការ​​ល្អ​ប្រសើរជា​ទូទៅ​ ​ក្នុង​រយៈ​ពេ​ល​យូរ​ របស់​សេដ្ឋកិច្ច​ចិនមិន​​បាន​កែ​ប្រែទេ​ ហើយ​នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​លំនឹង​ពាណិជ្ជកម្ម​ជា​មួយ​បរទេស​របស់​ចិន​ជា​បន្ត​បន្ទាប់ ។ ប្រទេស​ចិន​មាន​ជំនឿ​ចិត្ត​ធ្វើ​ការងារ​របស់​ខ្លួន​ឱ្យ​បាន​ល្អ ក៏ដូច​ជា​បន្ត​បំពេញបន្ថែម​កម្លាំង​ចលករ​ថ្មី​ដល់​កំណើន​ពាណិជ្ជកម្ម​នៅទូទាំង​ពិភពលោក ​និង​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​សកល​ផង​ដែរ ៕

#CCFR Comment#បទវិភាគ៖ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនទទួលបានសមិទ្ធផលល្អជាបន្តបន្ទាប់ បានជំរុញយ៉ាងមានប្រសិទ្ធិភាពដល់ការងើបឡើងវិញប្រកបដោយនិរន្តរភាពនៃសេដ្ឋកិច្ចសកល_fororder_01171

#CCFR Comment#បទវិភាគ៖ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនទទួលបានសមិទ្ធផលល្អជាបន្តបន្ទាប់ បានជំរុញយ៉ាងមានប្រសិទ្ធិភាពដល់ការងើបឡើងវិញប្រកបដោយនិរន្តរភាពនៃសេដ្ឋកិច្ចសកល_fororder_01172

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស