翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ធ្វើការពិភាក្សានិងសម្រេចជាឯកច្ឆន្ទលើកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់អូឡាំពិកដែលលើកឡើងដោយប្រទេសចិននិងគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ

2021-12-03 11:36:22 cri

      ​កាលពីថ្ងៃទី ២ ខែធ្នូ តាម​ម៉ោង​ក្នុង​តំបន់​ មហាសន្និបាត​អង្គការសហប្រជាជាតិ​លើកទី ៧៦​បាន​ធ្វើការពិភាក្សា​និង​សម្រេច​ជា​ឯកច្ឆន្ទ​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពីបទ​ឈប់បាញ់​​អូឡាំពិក​ដែលព្រាង​​​ដោយ​ប្រទេសចិន​និង​គណៈកម្មាធិការ​កីឡាអូឡាំពិក​អន្តរជាតិ​ និង​ដាក់ជូន​​​​ដោយ​រដ្ឋសមាជិក​ចំនួន ១៧៣ ។

      សេចក្តី​សម្រេច​ចិត្ត​​នេះបាន​អំពាវនាវ​បណ្តាភាគី​ឱ្យ​ដោះស្រាយ​ជម្លោះ​អន្តរជាតិ​​តាម​សន្តិវិធី​​និង​ការទូត​ ព្រមនិង​ដាស់តឿន​បណ្តា​ប្រទេស​​គោរព​កិច្ច​ព្រម​ព្រៀង​ស្តីពី​បទ​ឈប់​បាញ់​​អូឡាំពិក​​ក្នុង​អំឡុង​ពេល​​​​៧ថ្ងៃមុនពេល​បើក​ធ្វើ​ការប្រកួត​កីឡាអូឡាំពិក​រដូវរងា​ក្រុងប៉េកាំងដល់​៧ថ្ងៃ​ក្រោយ​ពី​បិទបញ្ចប់​ការ​ប្រកួត​កីឡាប៉ារ៉ាឡាំពិក​រដូវ​រងា​ក្រុង​ប៉េកាំង​​​ឆ្នាំ​២០២២​ ហើយ​គូសបញ្ជាក់​ថា គោល​បំណង​នៃ​ការប្រកួត​កីឡាអូឡាំពិក​រដូវរងានិង​​ការ​ប្រកួត​កីឡាប៉ារ៉ាឡាំពិក​រដូវ​រងា​ក្រុង​ប៉េកាំង​​​គឺ​ដើម្បីធ្វើ​ឱ្យ​កីឡាអូឡាំពិក​​បំភ្លឺ​ក្តីសុបិន​របស់​យុវជន​ ច្របាច់​បញ្ចូល​​កីឡារដូវរងា​ទៅ​​ក្នុង​ការ​រស់នៅ​របស់​ប្រជាជន​ ជំរុញ​ការអភិវឌ្ឍ​​នៃ​សង្គម សំដៅ​បង្កើត​ពិភពលោក​មួយ​ដែល​ប្រកប​ដោយ​​ភាព​សុខដុមរមនា​ សន្តិភាព និង​កាន់​តែ​​ល្អ​បវរ ។

     គួររំលឹក​ថា សេចក្តីសម្រេចចិត្ត​នេះក៏​​លើកឡើង​ដោយ​ឡែក​ថា គួរតែ​យល់​ដឹង​​​ពី​តួនាទី​របស់​កីឡា​​ក្នុង​ការ​បង្កើន​សមត្ថភាព​​សម្រាប់​ទប់​ទល់​នឹង​ជំងឺឆ្លង​ជាសកល ​ហើយ​សង្កត់​ធ្ងន់​ថា ការប្រកួត​កីឡាអូឡាំពិករដូវរងា​ក្រុងប៉េកាំង​នឹងក្លាយ​​ជា​កាលានុវត្តភាព​ល្អ​មួយ​សម្រាប់​​ការ​​បង្ហាញ​នូវ​សាមគ្គីភាព ភាពរឹងមាំរបស់មនុស្សជាតិ​និង​តម្លៃ​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស