翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បណ្តាញទូរទស្សន៍អន្តរជាតិចិន(CGTN)នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មាននៃតំបន់អាមេរិកឡាទីនរួមគ្នាចេញផ្សាយគំនិតផ្តួចផ្តើម«ប្រតិបត្តិប្រព័ន្ធសារព័ត៌មានចិននិងអាមេរិកឡាទីន»

2021-12-02 23:14:25 cri

ស្ថានីយទូរទស្សន៍អន្តរជាតិចិន(CGTN)នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មាននៃតំបន់អាមេរិកឡាទីនរួមគ្នាចេញផ្សាយគំនិតផ្តួចផ្តើម«ប្រតិបត្តិការរបស់ប្រព័ន្ធសារព័ត៌មានចិននិងអាមេរិកឡាទីន»_fororder_微信图片_20211202231117

            ក្នុង​ឱកាសដែលកិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​នៃវេទិកា​ចិន-សហគមន៍​អាមេរិកឡាទីន និងការាបៀនលើក​ទី​ ៣ជិតនឹងបើក  បណ្តាញ​ទូរទស្សន៍​អន្តរជាតិ​ចិន​នៃអគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​បានផ្តួចផ្តើមគំនិត និងរួមសហការ​ជា​មួយ​ប្រព័ន្ធ​សារព័ត៌មាន​សំខាន់​ៗ​ចំនួន​ជាង​៣០ ក្នុង​តំបន់​អាមេរិកឡាទីនដើម្បី​​ចេញផ្សាយ​​គំនិតផ្តួចផ្តើម​«ប្រតិបត្តិ​ប្រព័ន្ធសារព័ត៌មាន​ចិននិង​អាមេរិកឡាទីន»នៅថ្ងៃទី ២ ខែធ្នូ  ។ប្រព័ន្ធ​សារព័ត៌មាន​របស់​ចិន​និង​អាមេរិកឡាទីន​នឹង​រួមសហការគ្នា​ដើម្បី​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​ ប្រមូលផ្តុំ​កម្លាំង​ និង​បង្កើន​គំនិត​ឯកភាពរួម​រវាង​ប្រព័ន្ធ​សារ​ព័ត៌មាន​តាមទម្រង់​ដូច​ជា​បើក​​ធ្វើ​វេទិកា​តាមអនឡាញ ​ថត​វីដេអូ រៀបចំពិព័រណ៍​ភាពយន្ត​ និងផលិត​កម្មវិធី​សន្ទនា​គ្នា​រវាងយុវជនជាដើម ។

ស្ថានីយទូរទស្សន៍អន្តរជាតិចិន(CGTN)នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មាននៃតំបន់អាមេរិកឡាទីនរួមគ្នាចេញផ្សាយគំនិតផ្តួចផ្តើម«ប្រតិបត្តិការរបស់ប្រព័ន្ធសារព័ត៌មានចិននិងអាមេរិកឡាទីន»_fororder_微信图片_20211202231048

          ថ្លែងក្នុង​សុន្ទរកថាតាម​ប្រព័ន្ធវីដេអូ លោក​Shen Haixiong អនុរដ្ឋមន្រ្តី​ក្រសួង​ឃោសនាការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្ត​ចិននិងជា​អគ្គនាយកនៃ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​​បាន​លើកឡើង​ថា ក្នុង​សុន្ទរកថាដែល​ថ្លែង​​ក្នុង​ពិធី​បើក​​កិច្ច​​ប្រជុំ​​កំពូល​មគ្គុទេ្ទសក៍​នៃប្រព័ន្ធ​សារព័ត៌មានចិននិង​អាមេរិកឡាទីន​ឆ្នាំ ២០១៦​ លោក​ស៊ីជីនភីង​ប្រធានរដ្ឋចិន​បានលើក​ឡើង​ថា ការផ្លាស់ប្តូរ​រវាង​ប្រព័ន្ធសារព័ត៌មាន​​គឺជា​​ចំណែក​ដ៏សំខាន់​នៃ​ទំនាក់ទំនង​រវាង​ប្រទេសចិន​និងអាមេរិក​ឡាទីន ​ប្រព័ន្ធ​សារ​ព័ត៌មាន​ចិននិង​អាមេរិកឡាទីន​នឹងទទួល​បាន​សមិទ្ធផលយ៉ាង​​ច្រើន​ក្នុង​ការ​បន្តវេន​និង​អភិវឌ្ឍ​ចំណងមិត្តភាព​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ។ អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​នឹង​រួមសហការ​យ៉ាងមុតមាំ​​ជា​មួយ​ប្រព័ន្ធ​សារ​ព័ត៌មាន​អាមេរិកឡាទីន​ ដើម្បីធ្វើ​ការ​​​អភិវឌ្ឍ​រួម​និង​រក្សា​ការ​ប្រាស្រ័យ​ទាក់ទង​​គ្នា​យ៉ាង​ទូលំទូលាយ ប្រកាន់​ខ្ជាប់​គុណតម្លៃព័ត៌មាន​ដែល​ប្រកបដោយ​ភាពយុត្តិធម៌​និង​សត្យានុម័ត ពង្រីកវិស័យ​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​ ក្នុង​ន័យ​រួម​ចំណែកក្នុង​ការ​ជំរុញ​ការអភិវឌ្ឍ​ទំនាក់ទំនងរវាង​ចិននិង​អាមេរិកឡាទីនថែមមួយ​កម្រិត​ទៀត ៕

ស្ថានីយទូរទស្សន៍អន្តរជាតិចិន(CGTN)នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មាននៃតំបន់អាមេរិកឡាទីនរួមគ្នាចេញផ្សាយគំនិតផ្តួចផ្តើម«ប្រតិបត្តិការរបស់ប្រព័ន្ធសារព័ត៌មានចិននិងអាមេរិកឡាទីន»_fororder_微信图片_20211202231059

ស្ថានីយទូរទស្សន៍អន្តរជាតិចិន(CGTN)នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មាននៃតំបន់អាមេរិកឡាទីនរួមគ្នាចេញផ្សាយគំនិតផ្តួចផ្តើម«ប្រតិបត្តិការរបស់ប្រព័ន្ធសារព័ត៌មានចិននិងអាមេរិកឡាទីន»_fororder_微信图片_20211202231107

ស្ថានីយទូរទស្សន៍អន្តរជាតិចិន(CGTN)នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មាននៃតំបន់អាមេរិកឡាទីនរួមគ្នាចេញផ្សាយគំនិតផ្តួចផ្តើម«ប្រតិបត្តិការរបស់ប្រព័ន្ធសារព័ត៌មានចិននិងអាមេរិកឡាទីន»_fororder_微信图片_20211202231110

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស