魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ៖កិច្ចសហប្រតិបត្តិការរវាងចិននិងអង្គការសហប្រជាជាតិកំពុងឈរនៅចំណុចចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ

2021-10-26 13:21:06 cri

    នៅ​ថ្ងៃទី​ ២៥ ​ខែតុលា ​តាមម៉ោង​ក្នុងតំបន់ ​លោក ​Zhang ​Jun ​តំណាងចិនប្រចាំជា​អចិន្ត្រៃយ៍​នៅ​អង្គការសហប្រជាជាតិ​បាន​ធ្វើ​សន្និសីទសារព័ត៌មាន​ដើម្បី​ធ្វើការបកស្រាយ​ពន្យល់​ចំពោះ​សុន្ទរកថា​គន្លឹះ​របស់​លោកប្រធានរដ្ឋចិន ​Xi ​Jinping ​ដែលថ្លែង​ក្នុង​កិច្ចប្រជុំ​រំលឹក​ខួប​ទី​ ៥០ ​នៃ​ការ​ដែល​សាធារណរដ្ឋប្រជាមានិតចិន​ទទួលបាន​អាសនៈស្របច្បាប់​ឡើងវិញ​ក្នុង​អង្គការ​សហប្រជាជាតិ​នៅក្រុងប៉េកាំង​នាថ្ងៃដដែលនោះ ​។​

    លោក ​Zhang ​Jun ​បានថែ្លងថា ​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​បាន​រំលឹកឡើងវិញ​និង​បូក​សរុប​ជា​ប្រព័ន្ធ​នូវ​ដំណើរ​ដ៏​វិសាមញ្ញ​ក្នុង​រយៈពេល ​៥០ ​ឆ្នាំ​កន្លងមកនេះ ​។ ​៥០ ​ឆ្នាំនេះ​ជា​សាក្សី​នៃ​បម្រែបម្រួល​ជាប្រវត្តិសាស្ត្រ​ដែល​គួរឱ្យកត់សម្គាល់​និង​ការអភិវឌ្ឍ​ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​របស់​ប្រទេសចិន ​ជាសាក្សី​នៃ​ការអនុវត្ត​ដោយ​គ្រប់ជ្រុងជ្រោយ​និង​ធ្វើឱ្យ​មានភាព​ស៊ីជម្រៅ​ឥត​ឈប់ឈរ​នូវ​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​អង្គការសហប្រជាជាតិ ​ក៏ដូចជា​ជា​សាក្សី​នៃ​ការ​រក្សាបាននូវ​ភាពនឹងនរ​របស់​ចិន​ក្នុង​ការប្រែប្រួល​នៃ​ស្ថានការណ៍​អន្តរជាតិ​និង​បាន​រួមចំណែក​ដ៏ធំធេង​ដល់​សន្តិភាព​និង​ការអភិវឌ្ឍ​របស់​ពិភពលោក ​។​

    លោក ​Zhang ​Jun ​បាន​លើកឡើង​ថា ​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​បាន​រំលឹក​ឡើង​វិញ​ម្តងទៀត​ពី​ការយកចិត្ត​ទុកដាក់​និង​ការគាំទ្រ​របស់​ប្រទេសចិន​ចំពោះ​អង្គការសហប្រជា​ជាតិ ​។ ​សម្លឹងមើល​ទៅកាន់​អនាគត ​កិច្ចសហប្រតិបត្តិការ​រវាងចិន​និង​អង្គការ​សហប្រជា​ជាតិ​កំពុង​ឈរនៅ​ចំណុចចាប់ផ្តើមថ្មី​នៃ​ប្រវត្តិសាស្ត្រ ​។ ​ចំណុចចាប់ផ្តើមថ្មី​គឺ​មានន័យថា ​អនាគត​ដ៏​ភ្លឺស្វាង ​កាលានុវត្តភាព​កាន់តែច្រើន ​ក៏ដូចជា​ត្រូវ​ប្រឈម​បញ្ហា​កាន់តែធំ​និង​មាន​ទំនួល​ខុស​ត្រូវ​កាន់​តែ​សំខាន់​ផងដែរ ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស