王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមសន្និសទីរំលឹកខួបលើកទី ៥០ នៃការដែលសាធារណរដ្ឋប្រជាមានិតចិនរៀបចំឡើងវិញនូវអាសនៈស្របច្បាប់នៃអង្គការសហប្រជាជាតិ

2021-10-25 10:55:50 cri

    ថ្ងៃទី២៥ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមសន្និសទី​រំលឹកខួបលើកទី ៥០ នៃការដែលសាធារណរដ្ឋប្រជាមានិតចិនរៀបចំឡើងវិញនូវអាសនៈស្របច្បាប់នៃអង្គការសហប្រជាជាតិ ព្រមទាំងបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ 

    លោក Xi Jinping  គូសបញ្ជាក់ថា រយៈពេល ៥០ ឆ្នាំបន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិនរៀបចំឡើងវិញនូវអាសនៈស្របច្បាប់នៃអង្គការសហប្រជាជាតិ គឺជា ៥០ ឆ្នាំដែលប្រទេសចិនអភិវឌ្ឍដោយសន្តិភាព​និង​ផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ ។ ក្នុង ៥០ ឆ្នាំនេះ ប្រជាជនចិនរួមសាមគ្គីនិងសហប្រតិបត្តិការ​ជាមួយប្រជាជននៃបណ្តាប្រទេសនានាលើពិភពលោកជាប់ជានិច្ច គាំពារយុត្តិធម៌អន្តរជាតិ បានរួមវិភាគទានសំខាន់ៗដល់សន្តិភាពនិងវឌ្ឍនភាពពិភពលោក ។

    ក្នុង ៥០ ឆ្នាំនេះ ប្រជាជនចិនគាំពារអនុភាពនិងឋានៈនៃអង្គការសហប្រជាជាតិ​ជាប់ជានិច្ច អនុវត្តពហុភាគីនិយម កិច្ចសហប្រតិបត្តិការ​រវាងចិននិងអង្គការសហប្រជាជាតិកាន់តែមានភាពស៊ីជម្រៅថែមទៀត ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស