郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang នាយក​រដ្ឋមន្ត្រីចិន​នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​​ស្តីពីកិច្ច​សហប្រតិបត្តិការ​អាស៊ី​បូព៌ានិង​កិច្ច​ប្រជុំ​កំពូលពាក់ព័ន្ធ​

2021-10-25 21:36:30 cri

      ថ្ងៃទី​២៥ ខែ​តុលា ក្នុ​ងសន្និសីទសារព័ត៌មាន​ជា​ប្រចាំ​ លោក Wang Wenbin អ្នកនាំពាក្យ​ក្រសួង​ការ​បរទេសចិន​បាន​ប្រកាសថា តបតាម​សេចក្តី​អញ្ជើញ​របស់ព្រះចៅស៊ុលតង់Haji Hassanal Bolkiahនៃ​ប្រទេស​ប្រ៊ុយណេដែល​ជាប្រធានផ្លាស់វេននៃ​សមាគម​អាស៊ាន លោក Li Keqiang នាយក​រដ្ឋមន្ត្រីចិន​នឹងចូល​រួម​កិច្ច​ប្រជុំ​កំពូល​​ចិន-​អាស៊ាន​លើកទី​២៤ កិច្ច​ប្រជុំ​កំពូល​​អាស៊ាននិង​ចិន​ ជប៉ុន​ ​កូរ៉ខាង​ត្បូង​លើក​ទី​២៤ និង​កិច្ច​ប្រជុំ​កំពូល​អាស៊ីបូព៌ា​លើក​ទី​១៦ ពីថ្ងៃទី​២៦​ដល់ថ្ងៃទី​២៧ ខែ​តុលា ។ កិច្ចប្រជុំ​កំពូល​ទាំង​នេះ​នឹង​ប្រារព្វធ្វើ​តាម​ប្រព័ន្ធវីដេអូ ។

       លោក Wang Wenbin បាន​ថ្លែង​ថា ប្រទេស​ចិន​ចាត់ទុក​អាស៊ាន​ជា​ទិសដៅ​អាទិភាព​នៃ​កិច្ច​​ការ​ទូតរបស់ខ្លួន ហើយ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដល់​កិច្ច​សហប្រតិបតិ្តការ​នៅតំបន់​អាស៊ីបូព៌ា​ជាប់​រហូត​ ។ ឆ្នាំនេះជា​ខួបទី​៣០​នៃ​ការ​បង្កើត​ទំនាក់ទំនង​សន្ទនា​រវាង​ចិន​និង​អាស៊ាន ។ ភាគីទាំង​ពីរ​កំពុង​ធ្វើ​ការ​ខិត​ខំប្រឹងប្រែង​ ក្នុងន័យ​ជំរុញ​​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រឱ្យ​​លើក​កម្ពស់ថែម​ទៀត​ និង​បង្កើត​ជា​សហគមន៍​រួម​វាសនា​ដែល​មានភាព​កាន់​តែ​ស្អិត​ល្មួត​ ជឿជាក់ថា ប្រការ​នេះ​នឹង​បំពេញបន្ថែម​កម្លាំង​ចលករ​ថ្មីដល់​កិច្ច​សហប្រតិបតិ្តការ​អាស៊ី​បូព៌ា​ឥត​ឈប់ឈរ ។

      លោក Wang Wenbin បាន​លើកឡើងទៀត​​ថា បច្ចុប្បន្ន​នេះ ជំងឺកូវីដ​១៩​​បាននិង​កំពុង​​រីករាលដាល​ក្នុង​តំបន់​ជាបន្ត​បន្ទាប់ ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​គ្មានតុល្យភាព ប្រទេស​មួយ​ចំនួន​តូច​ឃុបឃិតគ្នា​ដើម្បីបង្កើត​ជាក្រុម​សម័្ពន្ធតូច ដូច្នេះ កិច្ច​សហប្រតិបតិ្តការ​នៃ​អាស៊ី​បូព៌ា​ប្រឈម​នឹង​កត្តា​ស្មុគស្មាញកាន់​តែ​ច្រើនឡើងៗ​ ។ ប្រទេសចិន​រំពឹង​ទុក​​យក​ឱកាស​នៃ​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​​លើក​នេះ អាច​ប្រមូល​ផ្តុំ​គំនិត​ឯកភាពរួម​ ធ្វើឱ្យ​កិច្ច​សហប្រតិបតិ្តការ​មានភាព​កាន់តែស៊ីជម្រៅ ក៏ដូច​ជា​រួម​គ្នា​គាំពារ​ទិសដៅ​ត្រឹម​ត្រូវ​នៃ​កិច្ច​សហប្រតិបតិ្តការ​អាស៊ីបូព៌ា ​ក៏ដូច​ជា​​វិបុលភាព​និង​ស្ថិរភាព​ក្នុង​តំបន់​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស