孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ប្រឆាំងយ៉ាងដាច់ខាតមិនឱ្យតំបន់តៃវ៉ាន់ចូលរួមកិច្ចព្រមព្រៀងនិងអង្គការផ្លូវការណាមួយនោះទេ

2021-09-24 15:31:02

ក្រសួងការបរទេសចិនថ្លែងថា  ប្រឆាំងយ៉ាងដាច់ខាតមិនឱ្យតំបន់តៃវ៉ាន់ចូលរួមកិច្ចព្រមព្រៀងនិងអង្គការផ្លូវការណាមួយនោះទេ_fororder_微信图片_20210924142702

 សំដៅចំពោះអាជ្ញាធតៃវ៉ាន់ប្រកាសថាបានលើកសំណើរចូលរួម«កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាព»  លោកZhao ​​Lijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅពេលឆ្លើយតបសំណួរក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២៣ ​ខែកញ្ញាថា  ចិនប្រឆាំងយ៉ាងដាច់ខាតមិន​ឱ្យតំបន់តៃវ៉ាន់ចូលរួមកិច្ចព្រមព្រៀងនិងអង្គការផ្លូវការណាមួយនោះទេ។

 លោកZhao ​​Lijianបានថ្លែងថា​  នៅលើពិភពលោកមានប្រទេសចិនតែមួយ ហើយតំបន់តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន  គោលការណ៍ចិនតែមួយគឺជាក្រមទំនាក់ទំនងអន្តរជាតិដែលទទួលស្គាល់ជាសកលនិងជាគំនិតឯកភាពជាទូទៅរបស់សហគមន៍អន្តរជាតិ។ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះប្រទេសណាដែលធ្វើទំនាក់ទំនងជាផ្លូវការជាមួយតៃវ៉ាន់  ហើយប្រឆាំងយ៉ាងដាច់ខាតមិនឱ្យតំបន់តៃវ៉ាន់ចូលរួមកិច្ចព្រមព្រៀងនិងអង្គការផ្លូវការណាមួយនោះឡើយ។ ជំហររបស់ចិនមួយនេះគឺច្បាស់លាស់ណាស់៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស