王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមការជជែកដេញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ដោយបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍនៃពិភពលោកទាំងមូល

2021-09-22 10:43:16 cri

លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមការជជែកដេញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ដោយបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍនៃពិភពលោកទាំងមូល_fororder_微信图片_20210922104253

      ថ្ងៃទី ​២១ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិន​បាន​អញ្ជើញចូលរួម​ការ​ជជែកដេញ​ដោល​​​ទូទៅ​នៃ​មហាសន្និបាត​​អង្គការសហប្រជាជាតិ​លើក​ទី​ ​៧៦ ​ ​ព្រម​ទាំងថ្លែងសុន្ទរកថា​គន្លឹះក្រោមចំណងជើងថា​«ពង្រឹងជំនឿចិត្ត​យ៉ាងមុតមាំ រួមគ្នា​ពុះពារឧបសគ្គ ​ កសាងពិភពលោក​កាន់តែល្អបវរ» តាម​ប្រព័ន្ធវីដេអូនៅក្រុងប៉េកាំង។

      លោក Xi Jinping បាន​លើកឡើងថា​ ​ឆ្នាំនេះជា​ខួប​ ​១០០ ឆ្នាំនៃការបង្កើត​បក្ស​កុម្មុយនិស្ត​​ចិន​ ហើយក៏ជា​ខួប​ ​៥០​ ឆ្នាំ​នៃការ​ដែល​សាធារណរដ្ឋប្រជាមានិតចិនទទួលបាន​អាសនៈស្របច្បាប់ឡើងវិញនៅអង្គការ​សហប្រជាជាតិផងដែរ ​ប្រទេសចិន​នឹង​រំលឹក ខួបអនុស្សាវរីយ៍នៃ​ព្រឹត្តិការណ៍​ជាប្រវត្តិសាស្រ្តមួយនេះយ៉ាង​ឱឡារិក​។​ ​ចិន​នឹង​បន្ត​រួមចំណែក​កាន់តែធំសម្រាប់​បុព្វហេតុដ៏ឧដុង្គឧត្តម​របស់អង្គការ​សហប្រជាជាតិតទៅទៀត។

      លោក Xi Jinping បានគូសបញ្ជាក់ថា​ ​ប្រជាជននៃបណ្តាប្រទេស​នានា​មានការ​រំពឹងទុក​កាន់តែ​ខ្លាំងឡើង​ចំពោះការ​អភិវឌ្ឍដោយ​សន្តិភាព​ ​មាន​ការ​អំពាវនាវ​កាន់តែខ្លាំងក្លា​ចំពោះ​សច្ចយុត្តធម៌ ​និង​មានការ​ស្វែងរកកាន់តែ​មុតមាំចំពោះ​កិច្ច​សហប្រតិបត្តិការ​ឈ្នះ-ឈ្នះ។​ ​អ្នក​នយោបាយ​ដែលមា​នទំនួលខុសត្រូវ​គ្រប់​រូប​ចាំបាច់ត្រូវមាន​​ជំនឿចិត្ត​ ​សេចក្តីក្លាហាន​និង​ទំនួលខុសត្រូវ​ ដើម្បីឆ្លើយតបនឹង​បញ្ហា​ប្រឈម​និងធ្វើការ​ជ្រើសរើស​ជាប្រវត្តិសាស្ត្រ​។​ លោក​បានផ្តួចផ្តើមថា៖

      ទី១ យើងចាំបាច់ត្រូវយកឈ្នះលើការ​រីករាលដាកលនៃជំងឺឆ្លង។ ​យើង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​​ការ​តម្កល់ទុកប្រជាជន​ជា​ចម្បង​ ​តម្កល់ទុក​អាយុជីវិតជា​អាទិភាព​ ​ផ្សព្វផ្សាយ​ស្មារតី​វិទ្យាសាស្រ្ត​ ​បង្កើនកា​រួមគ្នា​បង្ការ​និង​គ្រប់គ្រងជំងឺឆ្លង​លើផ្ទៃអន្តរជាតិ​។​ ​ភារកិច្ច​បន្ទាន់​គឺ​ត្រូវ​ចែក​ចាយ​វ៉ាក់សាំង​ដោយ​យុត្តិធម៌និង​សមហេតុផល​ក្នុងក្របខ័ណ្ឌទូទាំងពិភពលោក​។​ ​ប្រទេសចិននឹងខិតខំផ្តល់វ៉ាក់សាំង​ចំនួន​ ​២០០០ លានដូសដល់​បរទេស​ពេញមួយ​ឆ្នាំ​ ​ហើយក្រៅពីការបរិចា្ចគប្រាក់​ចំនួន​​​១០០ លាន​ដុល្លារអាមេរិកដល់​កម្មវិធី COVAX ចិននឹង​បរិចា្ចគវ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ​ដល់​ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន​​ ​១០០ លាន​ដូស​បន្ថែម​ទៀតក្នុងឆ្នាំ ២០២១។ ប្រទេសចិននឹងបន្តគាំទ្រនិងចូលរួមការតាមដានរកប្រភពដើមនៃវីរុស​កូវីដ ​១៩ ​ហើយ​ប្រឆាំងនឹង​ការ​លេងឧបាយកល​នយោបាយ​ទោះតាម​ទម្រង់ណាមួយ​ក៏ដោយ​។​

      ទី២ ​យើងចាំបាច់ត្រូវ​ស្តារសេដ្ឋកិច្ចឡើងវិញ​ ​ជំរុញ​ការអភិវឌ្ឍ​ជាសកល​ដែល​កាន់តែ​ខ្លាំងក្លា​ ​បៃតង​និង​រឹងមាំ​ ដើម្បីរួមគ្នាជំរុញ​ការ​អភិវឌ្ឍ​ជាសកល​ឱ្យឆ្ពោះទៅរក​ដំណាក់កាល​ថ្មី​ដែល​ប្រកបដោយ​តុល្យភាព ​កិច្ចសម្របសម្រួល​និង​បរិយាប័ន្ន​៕

 

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស