邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ៖ ជនជាតិទាំង ៥៦ របស់ចិនបានបង្កើតជាសហគមន៍រួមប្រជាជាតិចិន

2021-07-24 15:14:41

លោក Xi Jinping ៖ ជនជាតិទាំង ៥៦ របស់ចិនបានបង្កើតជាសហគមន៍រួមប្រជាជាតិចិន_fororder_1127687414_16270499468721n

 

      ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែកក្កដា ​​លោក Xi Jinping ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​​​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ​និង​ជា​ប្រធានរដ្ឋចិន ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិមចិន​បាន​ទៅ​​ដល់​ភូមិភាគស្វយ័ត​​ Xizang​ ​ ដើម្បី​ចូលរួម​អបអរ​សាទរ​ខួប​​ ៧០ ឆ្នាំ​នៃ​ការរំដោះ​​ Xizang​ ​ដោយសន្តិវិធី​។​

 

លោក Xi Jinping ៖ ជនជាតិទាំង ៥៦ របស់ចិនបានបង្កើតជាសហគមន៍រួមប្រជាជាតិចិន_fororder_1127687414_16270499467981n

      រលៀល​ថ្ងៃទី ២២ ខែ​កក្កដា  ​លោក Xi Jinping ​​បាន​ទៅ​ដល់​​វត្ត​ Drepung  ដែលស្ថិតនៅជាយក្រុង Lhasa  ​​ដើម្បី​ស្វែងយល់​ពី​ការងារ​សាសនា​និង​​វិធានការ​ច្នៃប្រឌិតថ្មី​​ខាង​​ការគ្រប់គ្រង​វត្តអារាម​។ ​លោកបាន​កោតសរសើរ​លើ​ការចូលរួម​ចំណែក​នៃ​វត្ត​​ Drepung  ​​ក្នុង​ច្រើន​ឆ្នាំ​កន្លង​មក ​។ ​លោកបាន​គូសបញ្ជាក់ថា ​ត្រូវ​បន្ត​អនុវត្ត​គោលការណ៍​ណែនាំ​ជា​មូលដ្ឋាន​ខាង​ការងារ​សាសនា​របស់​បក្ស ​គោរព​ជំនឿ​សាសនា​របស់​មហាជន ​គ្រប់គ្រង​កិច្ចការសាសនា​តាម​ផ្លូវ​ច្បាប់​ ​ដើម្បី​​ជំរុញ​ឱ្យ​សាសនា​ដើរ​តួនាទី​វិជ្ជមាន​ក្នុង​ការ​អភិវឌ្ឍ​សង្គមកិច្ច ។​

 

លោក Xi Jinping ៖ ជនជាតិទាំង ៥៦ របស់ចិនបានបង្កើតជាសហគមន៍រួមប្រជាជាតិចិន_fororder_1127688215_16270441717571n

      នៅ​ទីលាន​ Potala ​លោក Xi Jinping ​បាន​សំណេះសំណាល​យ៉ាង​ស្និទ្ធស្នាល​​ជាមួយ​មហាជន​គ្រប់ជនជាតិ​ដោយ​លើក​ឡើង​ថា  ​ រយៈពេល ៧០ ឆ្នាំ​បន្ទាប់ពី​​ត្រូវបាន​​រំដោះ​ដោយ​សន្តិវិធី​ ​ជីវភាព​រស់នៅ​គ្រប់ជនជាតិ​នៅ​​ Xizang​ ​បាន​ផ្លាស់ប្តូរ​ជា​ខ្លាំង​។ ​​បក្ស​កុម្មុយនិស្ត​ចិន​បាន​បំពេញ​បុព្វហេតុ​ដែល​ត្រូវ​ធ្វើ​។ ​ជនជាតិ​ទាំង ៥៦ ​របស់​ប្រទេសចិន ​រួមគ្នា​​បង្កើត​ជា​សហគមន៍​រួម​ប្រជាជាតិ​ចិន  ​យើង​នឹង​​បន្ត​ឈានទៅ​​រក​គោលដៅ​តស៊ូ​១០០ឆ្នាំទីពីរ​ជាមួយគ្នា៕​​​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស