郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់៖

2021-06-22 15:31:03 cri

- ប្រទេសចិនតំណាងឱ្យប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយថ្លែងអំពាវនាវក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិឱ្យជំរុញការចែកចាយវ៉ាក់សាំងជំងឺកូវីដ១៩ដោយសមភាព ។

- វីរុសបម្លែងថ្មីDeltaនៃជំងឺកូវីដ១៩បានរីករាលដាលទៅដល់៩២ប្រទេសនៅទូទាំងពិភពលោក ។

- ប្រធានាធិបតី​​​ជាប់ឆ្នោត​អ៊ីរ៉ង់​ថ្លែងថា ​សហរដ្ឋអាមេរិក​ត្រូវតែ​លុបចោល​ “ការដាក់ទណ្ឌកម្មមិន​យុត្តិធម៌”​ទាំងអស់ចំពោះ​អ៊ីរ៉ង់​​ ។

- ប្រធាន​ក្រុម​ហ៊ុនថាមពល​​អគ្គីសនី​ក្រុង​តូក្យូ​អះអាងថា បើ​សិន​ជា​ការ​បង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងសមុទ្រ​នឹង​បង្ខូចដល់​រូបភាព​នៃ​ខេត្ត​​ Fukushima នោះ​នឹង​សង​ថ្លៃ​ជំងឺ​ចិត្ត ។

- លោក Stefan Lofven នាយក​រដ្ឋមន្ត្រី​ស៊ុយអែត​ត្រូវរដ្ឋសភា​បោះ​ឆ្នោត​​ដក​ហូត​មុខ​តំណែង ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស