郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នៅចុងសប្តាហ៍មុន សហរដ្ឋអាមេរិកបានកើតហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំចំនួន១០លើក បណ្តាលឱ្យមនុស្ស៧នាក់ស្លាប់និងជាង៤០នាក់រងរបួស

2021-06-22 15:01:30 cri

      ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ រដ្ឋ​នានា​នៃ​សហរដ្ឋ​អាមេរិក​បាន​បន្ធូរ​បន្ថយ​ការ​ដាក់​កំហិត​ចំពោះ​ការជួប​ជុំ​គ្នាដោយ​សារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩​មាន​ភាព​ថមថយខ្លះ ប៉ុន្តែ ព្រម​ពេល​ជា​មួយ​គ្នា​នេះ ហេតុការណ៍​បាញ់​ប្រហារ​បាន​កើត​ឡើង​ជា​ញឹក​ញាប់។ នៅ​ចុង​សបា្តហ៍​ដែល​ទើប​បាន​កន្លង​ផុត​ទៅ នៅ​ទូទាំង​ប្រទេស​អាមេរិក​បាន​កើត​ហេតុការណ៍​បាញ់​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ចំនួន​១០​លើក បណ្តាល​ឱ្យ​មនុស្ស​៧នាក់​ស្លាប់​និង​លើស​ពី​៤០​នាក់​រង​របួស។

      តាម​ការ​ផ្សាយ​ដំណឹង​ឱ្យ​ដឹង​ថា អត្តសញ្ញាណ​នៃ​អ្នក​ជាប់​សង្ស័យ​មួយ​ចំនួននៃហេតុ​ការណ៍​បាញ់​ប្រហារ​ទាំង​នេះ​នៅ​មិន​ទាន់​បាន​កំណត់​នៅ​ឡើយទេ ការ​ស៊ើប​អង្កេត​និង​តាម​ដាន​ចាប់​ខ្លួន​អ្នក​ជាប់​សង្ស័យ​ពាក់​ព័ន្ធ​នៅ​តែ​ដំណើរ​ការ​ដដែល។ វេបសាយ​​"បណ្ណសារ​កាំ​ភ្លើង"នៃ​អាមេរិក​បាន​អះអាង​ថា គិត​រហូត​ដល់​បច្ចុប្បន្ន​នេះ គ្រាន់​តែ​នៅ​ឆ្នាំ​២០២១ សហរដ្ឋ​អាមេរិក​បាន​កើត​ហេតុការណ៍​បាញ់​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ចំនួន​២៩៣​​ទៅ​ហើយ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស