孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សានីតិប្បញ្ញតិ្តនៃតំបន់រដ្ឋបាលពិសេសហុងកុងអនុម័តលក្ខន្តិកៈធ្វើសច្ចាប្រណិធានរបស់បុគ្គលិកមន្ត្រីរដ្ឋបាល

2021-05-13 15:43:00 cri

      ថ្ងៃទី​១២ ខែ​ឧសភា ក្រុម​ប្រឹក្សា​នីតិប្បញ្ញតិ្តនៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុងបាន​អនុម័ត «សេចកី្ត​ព្រាង​ច្បាប់​នៃ​លក្ខន្តិកៈ(ការឈរឈ្មោះ​បោះឆ្នោត​​និង​ការទទួល​តំណែង​ )នៃ​មន្ត្រី​រដ្ឋបាល​​ឆ្នាំ​២០២១ »  ដែលបាន​កំណត់​ថា បុគ្គលិក​មន្ត្រីរដ្ឋ​បាល​ចាំបាច់​ត្រូវ​គាំទ្រ​ «ច្បាប់​មូលដ្ឋាន​» និង​គោរព​ក្រមមូលដ្ឋានលម្អិត​​របស់​តំបន់​រដ្ឋបាល​ពិសេសហុងកុង​ អ្នក​ល្មើស​នឹង​ត្រូវ​ដក​ហូត​​មុខ​តំណែង​ឬនីតិ​សម្បទា​ជា​អ្នក​តំណាង​រាស្ត្រ​  ។ ​​លក្ខន្តិកៈនេះ បាន​បន្ថែម​សមាជិកអ្នក​តំណាង​រាស្ត្រ​​ខណ្ឌចូល​ក្នុង​បញ្ជីឈ្មោះ​ធ្វើសច្ចាប្រណិធានរបស់​បុគ្គលិកមន្ត្រី​​រដ្ឋ​បាលផង​ដែរ​ ។ តាំង​ពីចូល​ឆ្នាំ​នេះ​​មក​ សមាជិក​បក្ស​ពួក​ប្រឆាំង​បាន​នាំ​គ្នា​លាលែង​ពី​មុខ​តំណែង ។ តាម​ការ​ប៉ាន់​ប្រមាណ​របស់​ប្រព័ន្ធ​សារព័ត៌មាន​ហុងកុង​ បន្ទាប់​ពី​អនុវត្ត​លក្ខន្តិកៈនេះ នឹង​មាន​សមាជិក​បក្ស​ពួក​ប្រឆាំង​កាន់​តែ​ច្រើន​លាលែង​ពីមុខ​តំណែង ។ កាសែត Dongfangribao នៃហុងកុង​បាន​ចេញផ្សាយ​ដំណឹង​ថា ពួកប្រឆាំង​ទាំង​នេះ​លាលែង​ពី​មុខ​តំណែង​នឹង​ធ្វើ​ឱ្យក្រុម​ប្រឹក្សា​នីតិប្បញ្ញាតិ្ត​ខណ្ឌអាច​ពិភាក្សា​ពីប្រធាន​បទ​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់របស់​ប្រជាជន​​ក្នុង​ពេលឆាប់ៗ នេះ​គឺ​ជា​ដំណឹង​ល្អសម្រាប់​អ្នក​ក្រុ​ង​ហុងកុង​ទូទៅ  ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស