郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កលល្បិចដ៏អាក្រក់ដែលអាមេរិកនិងលោកខាងលិចបានប្រឌិតពាក្យសំដីខុសទំនងពាក់ព័ន្ធនឹងតំបន់ស៊ីនជាំងត្រូវបានលាតត្រដាង ! ក្រសួងការបរទេសចិនឆ្លើយតបពីរឿងនេះ

2021-05-13 15:14:16 cri

  នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ លោកស្រី Hua Chunying អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ធ្វើ​ជា​អធិបតីក្នុង​សន្និសីទសារព័ត៌មាន​ប្រចាំថ្ងៃ ។ មាន​អ្នក​សារព័ត៌មាន​បាន​សួរ​ថា នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ មូលនិធិសិក្សា​ស្រាវ​ជ្រាវអំពី​សន្តិភាព​និង​អនាគត​នៃ​ប្រទេស​ស៊ុយអែត​បាន​ចេញ​ផ្សាយ​របាយការណ៍​ពិសេសមួយ​ ដែល​មាន​ចំណង​ជើង​ថា «​ការកំណត់ថាតំបន់​ស៊ីនជាំង​មាន​សកម្មភាពប្រល័យ​ពូជសាសន៍ គឺជា​​ចេតនា​អាក្រក់​ » ក្នុង​ន័យ​លាត​ត្រដាងនូវ​កលល្បិច​ដ៏​អាក្រក់​ដែល​អាមេរិក​និង​លោក​ខាង​លិចបាន​​ប្រឌិត​ពាក្យ​សំដី​ខុស​ទំនងពាក់​ព័ន្ធ​នឹង​តំបន់​ស៊ីនជាំង  ។ ចំណែក​​វេបសាយ​ Counterpunch ដែល​ជា​វេបសាយ​ព័ត៌មាន​ឯករាជ្យ​​របស់​អាមេរិក​ក៏​បាន​ចេញ​ផ្សាយ​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា «​ការ​គិត​ពីកំហុស​នៃ​បទ “ ប្រល័យ​ពូជសាសន៍” ដែល​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់​បំផុត​» ដោយបាន​លើក​ឡើង​ថា ការ​ដែល​អាមេរិកចោទ​ប្រកាន់​និង​​​ប្រឌិត​ពាក្យ​សំដី​ខុស​ទំនងពាក់​ព័ន្ធ​នឹង​តំបន់​ស៊ីនជាំង​ គឺភាពលំអៀង​ខាង​​មនោគមវិជ្ជា តែ​គ្មាន​ភស្តុតាង​នោះទេ ។ ទាក់​ទិន​នឹង​រឿង​នេះ តើ​ប្រទេស​ចិនមាន​ការ​​អត្ថាធិប្បាយ​យ៉ាង​ម៉េច ?

      លោកស្រី Hua Chunying បាន​ថ្លែង​ថា របាយការណ៍​នៃមូលនិធិ​សិក្សា​ស្រាវ​ជ្រាវ​អំពីសន្តិភាព​និង​អនាគត​នៃ​ប្រទេស​ស៊ុយអែត​បាន​លើក​ឡើង​ថា ធនាគារ​គំនិត​របស់​អាមេរិក​បានចេញ​របាយការណ៍ស្តីពី​ “សកម្មភាព​ប្រល័យ​ពូជសាសន៍”នៅតំបន់​ស៊ីនជាំង ស្ថាប័ន​ដែល​ចេញ​​របាយការណ៍​និង​អ្នក​និពន្ធ​មានទំនោរ​​នយោបាយ​យ៉ាង​ច្បាស់លាស់ ដូចនេះ របាយការណ៍​មាន​បញ្ហា​ដ៏​ធ្ងន់​ធ្ងរ គែ​ខុស​ជំនាញឯកទេស​និង​គ្មាន​បទដ្ឋាន​ត្រឹម​ត្រូវ​ ព្រម​ទាំង​មាន​ចេតនា​មើលរំលង​ពី​កត្តា​សំខាន់ៗ ដូចជា​ការសន្និដានទៅលើពាក្យ​ថា ​ “ប្រល័យ​ពូជសាសន៍”និង​ភេរវនិយម​ជាដើម​ ដូច្នេះ ការ​សន្និដាន​របស់​យើង គឺ​ “របាយការណ៍”របស់​ធនាគារ​គំនិត​នៃ​អាមេរិកមិន​អាច​ជឿបាន​ កម្រិត​ជំនាញឯកទេស​​នៃ​ខ្លឹមសារ​មួយ​ចំនួន​អន់​ជាង​និកេ្ខបបទរបស់​អនុបណ្ឌិតទៅទៀត​ ហើយ​ភស្តុតាងដែល​ចោទប្រកាន់​ប្រទេស​ចិន​ថា ធ្វើ​សកម្មភាព“ប្រល័យ​ពូជសាសន៍” គឺ​ទន់​ខ្សោយ​គួរឱ្យ​សំណើច​ណាស់ ៕

កលល្បិចដ៏អាក្រក់ដែលអាមេរិកនិងលោកខាងលិចបានប្រឌិតពាក្យសំដីខុសទំនងពាក់ព័ន្ធនឹងតំបន់ស៊ីនជាំងត្រូវបានលាតត្រដាង ! ក្រសួងការបរទេសចិនឆ្លើយតបពីរឿងនេះ_fororder_336067315

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស