孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព្រឹទ្ធសភាអាមេរិក​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការបង្ក្រាប​បទឧក្រិដ្ឋ​ចងគំនុំ​សំដៅ​ចំពោះ​ជនជាតិ​អាមេរិក​ដើមកំណើត​អាស៊ី​​

2021-04-23 15:02:43 cri

    កាលពី​ថ្ងៃទី២២​ខែមេសា​តាមម៉ោង​ក្នុងតំបន់​ ​ព្រឹទ្ធសភា​អាមេរិកបាន​បោះឆ្នោត​អនុម័តលើ​សេចក្តីព្រាងច្បាប់​មួយ ក្នុង​គោលបំណង​បង្ក្រាប​បទឧក្រិដ្ឋ​ចងគំនុំ​សំដៅ​ចំពោះ​​ជនជាតិអាមេរិក​ដើមកំណើត​អាស៊ី​ ។

    សេចក្តី​ព្រាងច្បាប់នេះ​រួមមាន​ការបង្កើត​មុខតំណែង​ពិសេសក្នុង​ក្រសួង​យុត្តិធម៌​ដើម្បី​ពន្លឿន​ការដោះស្រាយ​សំណុំរឿង​ស្តីពី​បទឧក្រិដ្ឋ​ចងគំនុំ​ពាក់ព័ន្ធនឹង​ជំងឺកូវីដ១៩ ​ហើយផ្តល់​ការគាំទ្រ​ពាក់ព័ន្ធ​ចំពោះស្ថាប័ន​នីតិប្រតិបត្តិ​ក្នុងតំបន់​ផងដែរ​ ។ ក្រសួង​យុត្តិធម៌​និងក្រសួង​សុខាភិបាល​សុទ្ធតែនឹង​ដាក់ចេញ​សេចក្តី​ណែនាំ ​ដើម្បី​លើកកម្ពស់​មនសិការ​របស់​ប្រជាពលរដ្ឋអំពី​បទឧក្រិដ្ឋ​ចងគំនុំ​ក្នុង​អំឡុងពេល​រីករាលដាល​នៃជំងឺកូវីដ១៩​ ព្រមទាំង​បង្កើត​ប្រព័ន្ធ​រាយការណ៍​តាមបណ្តាញ​អ៊ីនធើណេត ។

    បន្ទាប់មក​ សេចក្តី​ព្រាងច្បាប់នេះ​នឹងធ្វើ​ការបោះឆ្នោត​នៅសភា​តំណាងរាស្ត្រ ​។ ​ប្រសិនបើ​ត្រូវបាន​បោះឆ្នោត​អនុម័ត ​នោះនឹង​ត្រូវ​ដាក់ជូន​សេតវិមាន​ដើម្បី​ជូន​ប្រធានាធិបតី​ចុះហត្ថលេខា​ឱ្យក្លាយ​ទៅជាច្បាប់ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស