郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការលេងកលល្បិចនយោបាយនិងទង្វើគ្មានហេតុផលរបស់អូស្ត្រាលីនឹងធ្វើឱ្យប្រវត្តិសាស្ត្រដើរថយក្រោយ

2021-04-23 10:47:30 cri

      ថ្ងៃទី​២១ ខែ​មេសា រដ្ឋមន្ត្រីការ​បរទេស​អូស្ត្រាលី​ប្រកាស​ថា នឹងលុប​ចោល​អនុស្សរណៈយោគយល់និង​កិច្ច​ព្រម​ព្រៀងក្របខណ្ឌស្តីពី “​ខ្សែ​ក្រវាត់​និង​ផ្លូវ​”​ដែលប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​ជា​មួយ​​រដ្ឋបាល​រដ្ឋ​Victoriaរបស់​អូស្ត្រាលី​ ដោយ​យក​លេសថា “​វាមិន​សមស្រប​នឹង​គោលនយោបាយ​ការ​ទូត​របស់​អីស្ត្រាលី​ឬគ្មាន​អំណោយ​ផល​ដល់​ទំនាក់​ទំនង​ការ​ទូត​របស់​អូស្ត្រាលី” ។ ​អ្នក​នយោបាយ​មួយ​ចំនួន​នៃ​ប្រទេស​អូស្ត្រាលី​ប៉ុនប៉ង​បង្កើត​ជា​ឧបសគ្គ​ដល់​ប្រទេ​សចិន​តាម​រយៈទង្វើ​បែប​នេះ ដើម្បីផ្គាប់​ចិត្ត “បងធំ”អាមេរិក​ ក៏​ដូច​ជា​ប្រមែ​ប្រមូល​ធនធាន​នយោបាយ​របស់​ខ្លួន​ផង​ដែរ​ ។

      ប៉ុន្តែ រដ្ឋាភិបាល​អូស្ត្រាលី​បាន​ប៉ាន​ប្រមាណ​ខ្ពស់​ហួស​ពេកចំពោះតម្លៃរបស់​ខ្លួន ។ គឺ​ដូច​ជា​ប្រសាសន៍​របស់​​លោក Tony Kevin អតតីមន្ត្រីការ​ទូត​របស់​អូស្ត្រាលី​​ដែល​បាន​លើក​ឡើង​ថា គោលនយោបាយ​ចំពោះ​ប្រទេស​ចិន​របស់​លោកScott Morrison នឹង​ធ្វើ​ឱ្យ​អូស្ត្រា​លី​បាត់បង់​ទីផ្សារ​ដ៏​នឹង​នរ​នាកាល​ពីមុន​ រីឯ​ ពាណិជ្ជករ​នាំចូ​លរបស់​អាមេរិក​និង​អឺរ៉ុប​នឹង​បំពេញ​បន្ថែម​ចន្លោះ​ខ្វះ​ខាត​នេះ ។ ព្រម​ពេល​ជា​មួយ​គ្នា​នេះ អាមេរិកនិង​អឺរ៉ុបក៏​នឹង​ប្រើ​ប្រាស់​ពាក្យ​សំដីផ្អែមៗ​ដើម្បី​ផ្តល់​ការ​គាំទ្រ​និងសមានចិត្ត​អាណិតអាសូរ​ចំពោះ​អូស្ត្រាលី​ផង​ដែរ ។

      តាម​ពិត​ទៅ ការ​លេង​លក​ល្បិច​នយោបាយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ក្នុង​បញ្ហា​ “​ខ្សែ​ក្រ​វាត់​និង​ផ្លូវ” នឹង​បំផ្លិច​បំផ្លាញ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ជា​ពិសេស​នឹង​ប៉ះពាល់​ដល់​សុខ​មាល​ភាពរបស់​ប្រជាពលរដ្ឋ​អូស្ត្រាលី​ ។“​ខ្សែ​ក្រវាត់​និង​ផ្លូវ​” ជា​គំនិត​ផ្តួច​ផ្តើម​ស្តីពី​កិច្ច​សហ​ប្រ​តិប​តិ្តការ​ផ្នែក​សេដ្ឋកិច្ច​ វា​នឹង​នាំ​មក​នូវ​ផល​ប្រយោជន៍​ជាក់​ស្តែង​ដល់​ភាគី​ដែល​បាន​ចូល​រួម​ដោយ​ផ្ទាល់​ ។កាល​ពីខែ ឧសភា​ឆ្នាំ​២០២០ លោក Daniel Andrews អភិបាល​រដ្ឋVictoria ធ្លាប់​ថ្លែង​ថា ក្នុ​ងរយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​នាំ​ចេញ​របស់​រដ្ឋ​Victoria ទៅ​កាន់​ប្រទេស​ចិន​បាន​កើន​ឡើង​ ៦២ភាគរយ​ អ្នក​ទេសចរណ៍​ចិន​ដែល​ទៅធ្វើ​ទេសចរណ៍នៅ​រដ្ឋVictoria​ បាន​កើន​ចំនួន​៧០ភាគរ​យ ។ អ្នក​នាំ​ពាក្យ​នៃ​រដ្ឋបាល​រដ្ឋ​Victoria បាន​ថ្លែង​ថា ក្នុង​អំឡុង​ការ​ស្តារ​ឡើង​វិញបន្ទាប់​ពី​បញ្ចប់​ការ​រីក​រាល​ដាល​នៃជំងឺ​កូវីដ​១៩ គំនិត​ផ្តួច​ផ្តើម​“ខ្សែ​ក្រវាត់​និង​ផ្លូវ​” បាន​នាំ​មក​នូវ​ឱកាស​ប្រកប​អាជីវកម្ម​ដល់​សហគ្រាស​និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ ប្រការ​នេះ​មាន​សារៈសំខាន់​ជាង​ពេល​ណាៗទាំង​អស់ ។

      ក្នុង​រយៈពេល​ជាង​៧​ឆ្នាំ​កន្លង​មក​ ការ​ចោទ​ជា​មន្ទិលសង្ស័យនិង​លាបពណ៌​ទៅ​លើ​គំនិត​ផ្តួ​ចផ្តើម “ខ្សែ​ក្រវាត់​និង​ផ្លូវ​” មិន​ដែល​រារាំង​ការ​ពង្រីក​​ធំក្រុមមិត្តភកិ្ត“ខ្សែ​ក្រវាត់​និង​ផ្លូវ​”ទាល់​តែ​សោះ ហើយ​ក៏មិន​ដែល​ប៉ះពាល់​ដល់​ភាព​រាក់​ទាក់​កក់ក្តៅ​របស់​ប្រទេស​ភាគ​ច្រើន​ដាច់​ខាត​ដែល​ចង់​ចូល​រួម​កិច្ច​កសាង​“ខ្សែ​ក្រវាត់​និង​ផ្លូវ​”ផង​ដែរ ។ គិត​រហូត​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​សហប្រតិបតិ្តការ​ស្តីពី​ការ​រួម​គ្នា​កសាង​“ខ្សែ​ក្រវាត់​និង​ផ្លូវ​”ចំនួន​២០១​ច្បាប់ជា​មួយ​ប្រទេស​១៣៨និងអង្គការ​អន្តរជាតិ​៣១ ។

      ការ​លេង​កល​ល្បិច​នយោបាយ​របស់​អ្នក​នយោបាយ​​អូស្ត្រាលីមួយ​ចំនួន​​មិន​អាច​ប៉ះ​ពាល់​ដល់​ការ​ជំរុញ​យ៉ាង​ផុលផុស​នៃ​កិច្ច​កសាង​“ខ្សែ​ក្រវាត់​និង​ផ្លូវ​”នោះទេ ផ្ទុយ​ទៅវិញ​នឹង​ប៉ះពាល់​ដល់​រូបភាព​និង​​​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​អូស្ត្រាលី ហើយ​ធ្វើ​ឱ្យ​ខ្លួន​កា្លយ​ជា​ប្រទេស​គួរ​ឱ្យ​អស់​សំណើច​លើ​ផ្ទៃ​អន្តរជាតិ ៕

 

#CCFR Comment#បទវិភាគ៖ការលេងកលល្បិចនយោបាយនិងទង្វើគ្មានហេតុផលរបស់អូស្ត្រាលីនឹងធ្វើឱ្យប្រវត្តិសាស្ត្រដើរថយក្រោយ_fororder_1

#CCFR Comment#បទវិភាគ៖ការលេងកលល្បិចនយោបាយនិងទង្វើគ្មានហេតុផលរបស់អូស្ត្រាលីនឹងធ្វើឱ្យប្រវត្តិសាស្ត្រដើរថយក្រោយ_fororder_2

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស