郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកដឹកនាំនៃប្រទេសកំពុងអភិវឌ្ឍន៍អំពាវនាវប្រទេសអភិវឌ្ឍន៍ឱ្យផ្តល់ការគាំទ្រកាន់តែច្រើនសម្រាប់ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

2021-04-23 14:58:56 cri

    ថ្ងៃទី​២២​ខែ​មេសា កិច្ច​ប្រជុំ​កំពូល​អាកាសធាតុ​ ​បាន​ប្រារព្ធធ្វើ​តាម​រយៈប្រព័ន្ធ​វីដេអូ ។ អ្នក​ដឹក​នាំ​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍ដែ​ល​បាន​ចូល​រួម​កិច្ច​ប្រជុំ​លើក​នេះ​បាន​​អំពាវនាវ​ប្រទេស​អភិវឌ្ឍន៍ឱ្យ​បង្ហាញ​ពីការ​​បេ្តជ្ញា​ចិត្ត​និង​ប្រតិបតិ្តការ​កាន់​តែ​ខ្លាំងក្នុ​ងការ​ទប់ទល់នឹង​បម្រែ​បម្រួលអាកាសធាតុ អនុវត្ត​យ៉ាង​ប្រាកដប្រជា​នូវ​ពាក្យ​សន្យា​ស្តីពី​ការ​ធ្វើ​សហហិរញ្ញប្បទានដើម្បី​ទប់ទល់នឹង​បម្រែ​បម្រួល​អាកាសធាតុ ក្នុ​ងន័យ​ផ្តល់​ការ​គាំទ្រ​កាន់​តែ​ច្រើន​លើ​វិស័យ​ប្រាក់​ទុន​ បច្ចេកវិទ្យា និង​កសាង​សមត្ថភាព​ជាដើម​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ។

      ថ្លែង​ក្នុ​ងកិច្ច​ប្រជុំ​ លោក Ramaphosa ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូងបាន​ថ្លែង​ថា បម្រែ​បម្រួល​អាកាសធាតុ ជា​បញ្ហា​​តាន​តឹង​បំផុត​ដែល​ពិភពលោក​កំពុង​ប្រឈ​ម​នា​ពេល​បច្ចុប្បន្ន​ ដែល​បាន​នាំ​មក​នូវ​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ដល់​អង្គភាព​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍ ក្នុង​នោះ​ក៏​បូក​រួម​ទាំង​ប្រទេស​អាហ្រ្វិក​ជា​ច្រើន​ផង​ដែរ ដោយ​ទទួល​រង​ឥទ្ធិពល​ដ៏សំខាន់ដូច​ជា​​គ្រោះ​រាំង​ស្ងួត គ្រោះទឹក​ជំនន់​និង​អាកាសធាតុ​អាក្រក់​បំផុត​ជាដើម​ ។ ប្រសិន​បើ​ប្រទេស​កំពុង​អភិវឌ្ឍន៍​មិន​អាច​កសាង​សមត្ថភាព​សម្រាប់​ទប់ទល់បម្រែបម្រួល​អាកាសធាតុ នោះ​មិន​គ្រាន់​តែ​នឹង​បាត់​បង់​សមិទ្ធផល​ដែល​ទទួល​បាន​ដូច​សព្វ​ថ្ងៃ​ប៉ុណ្ណោះទេ ថែម​ទាំង​នឹង​ប្រឈម​បញ្ហា​កាន់​តែ​ច្រើន​ដូច​ជា​ភាពក្រីក្រ និងការ​​បាត់បង់​ការងារ​ជាដើម ។

      អ្នក​ដឹក​នាំ​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍ដែ​ល​បាន​ចូល​រួម​កិច្ច​ប្រជុំ​លើក​នេះ អំពាវនាវ​ឱ្យ​ប្រទេស​អភិវឌ្ឍន៍បង្កើន​ការ​ជួយ​ឧបត្ថម្ភ​ជា​ប្រាក់​ទុន​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ក្នុង​ន័យ​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ទៅលើ​ប្រេង​ឥន្ធនៈនិង​​ប្រេងកាត​ និង​កាត់​បន្ថ​យ​ការ​បញ្ចេញ​កាបូន​​ ដើម្បី​សម្របទៅតាមឥទ្ធិពល​នៃ​បម្រែបម្រួល​អាកាសធាតុ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស