邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#AboutXi #វេទិកាអាស៊ីប៉អៅ២០២១ លោកស៊ីជីនភីង៖ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” គឺក្នុងគោលបំណងអភិវឌ្ឍន៍រួម ផ្តោតសំខាន់លើឈ្នះ- ឈ្នះ និងនាំមកនូវក្តីសង្ឃឹម

2021-04-20 11:22:56

      សន្និសីទ​ប្រចាំ​ឆ្នាំ២០២១​នៃ​វេទិកា​​អាស៊ី​នៅ​ប៉អៅ​​បាន​​បើកធ្វើ​​នៅ​ក្រុងប៉អៅ​ខេត្ត​ហៃណាន​ប្រទេសចិន​នៅ​ថ្ងៃទី២០ខែមេសា ។ ​​លោកស៊ីជីនភីងប្រធានរដ្ឋចិន​បាន​អញ្ជើញ​​ចូលរួម​​តាមប្រព័ន្ធ​វីដេអូ​ព្រមទាំង​ថែ្លង​សុន្ទរកថា​គន្លឹះ។ ​លោកបាន​សង្កត់ធ្ងន់​ថា  ​“ខ្សែ​ក្រវាត់​និង​ផ្លូវ​” ជា​​មាគ៌ា​ដ៏​ធំ​ដែល​​បើកចំហ​សម្រាប់​​យើង​​​ចាប់ដៃ​​គ្នា​​ឈានទៅមុខ​​   ​​មិនមែន​ផ្លូវ​លំ​​របស់​​ភាគី​​ណា​មួយទេ។ ​ប្រទេស​ទាំងឡាយ​ណា​ដែល​ចាប់អារម្មណ៍​សុទ្ធតែ​អាច​ចូលរួម​បាន​ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា ​​ទទួលបាន​ផលប្រយោជន៍ជាមួយគ្នា។​ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ​គឺ​ក្នុង​គោល​បំណង​​អភិវឌ្ឍន៍​រួម  ​​ផ្តោតសំខាន់​លើ​ឈ្នះ-ឈ្នះ ​ ​និង​នាំ​មក​នូវ​​​ក្តីសង្ឃឹម​៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស