王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#វេទិកាអាស៊ីប៉អៅ២០២១#លោកស៊ីជីនភីង៖ ក្នុងទំនាក់ទំនងរវាងប្រទេសនិងប្រទេស ត្រូវតម្កល់ទុកសមភាព ការគោរពគ្នានិងការជឿទុកចិត្តគ្នាជាអាទិភាព

2021-04-20 11:36:44 cri

    ព្រឹកថ្ងៃទី ២០ ខែមេសា ​ពិធីបើក​កិច្ចប្រជុំប្រចាំនៃ​វេទិកាអាស៊ីនៅប៉អៅបាន​ប្រារព្ធធ្វើ​នៅ​ក្រុង​ប៉អៅខេត្តហៃណាន ​លោក​ស៊ីជីនភីងប្រធានរដ្ឋចិនបាន​ថ្លែងសុន្ទរកថា​គន្លឹះ​តាម​វីដេអូ។

   ​  លោក​ស៊ីជីនភីងបានគូសបញ្ជាក់ថា​ ក្នុងទំនាក់ទំនងរវាងប្រទេស​និងប្រទេស​ ​ត្រូវ​តម្កល់​ទុក​សមភាព​ ការ​គោរព​គ្នា​និងការ​ជឿទុកចិត្តគ្នា​ជាអាទិភាព ​ការដែល​តែងតែឆ្ការ​ដៃ​ឆ្ការ​ជើង​ និងលូកដៃចូលកិច្ចការ​ផ្ទៃក្នុង​របស់ប្រទេស​ដទៃគឺ​មិនអាចទទួលបានការគាំទ្រនោះទេ​។​ ​ត្រូវ​ផ្សព្វ​ផ្សាយ​​ពីគុណតម្លៃ​រួមរបស់មនុស្សជាតិ​ ពោលគឺសន្តិភាព​ ​វឌ្ឍនភាព​ ​យុត្តិធម៌ ​សច្ចធម៌ ប្រជាធិបតេយ្យ​និងសេរីភាព​ ​ផ្តួចផ្តើមឱ្យ​អរិយធម៌ទីទៃគ្នា​ផ្លាស់ប្តូរ​និង​រៀនសូត្រពី​គ្នា​​ ​ដើម្បីជំរុញ​ការអភិវឌ្ឍ​នៃ​អរិយធម៌មនុស្សជាតិ​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស