王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#AboutXi #វេទិកាអាស៊ីប៉អៅ២០២១#លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនថ្លែងថា ពិភពលោកត្រូវ​ការ​​ភាពយុត្តិធម៌ តែមិនមែនអនុត្តរភាព​នោះទេ

2021-04-20 11:15:54 cri

ថ្ងៃទី ២០ ខែ មេសា សន្និសីទប្រចាំឆ្នាំ ២០២១ នៃ​វេទិកាអាស៊ីនៅ Boao​ បានបើកធ្វើ​នៅ Boao ខេត្ត Hainan ប្រទេស​ចិន ។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបាន​ថ្លែង​សុន្ទរកថា​​តាមវីដេអូដែលមានចំណងជើងថា 《រួម​សុខ​រួម​ទុក្ខ​ដើម្បី​​ជម្នះឧបសគ្គ​ជោគវាសនា​និង​ការ​រួមគ្នា​កសាង​អនាគត》​។​

​  លោក ស៊ី ជីនភីង បាន​ថ្លែង​ថា កិច្ចការអន្ដរជាតិគួរតែ​ដោះស្រាយតាមការ​រួមគ្នា​ពិគ្រោះ​ពិភាក្សា​ អនាគតនិងជោគវាសនារបស់ពិភពលោកគួរតែត្រូវ​គ្រប់​គ្រង​​ដោយប្រទេសនានា ។ មិនអាច​យកច្បាប់​ដែលកំណត់ដោយប្រទេសមួយឬប្រទេសមួយចំនួនតូចទៅបង្ខំឱ្យ​ប្រទេសដទៃអនុវត្ត​តាម​នោះឡើយ ហើយឯកតោភាគីនិយមនៃប្រទេសមួយក៏មិនគួរប៉ះពាល់ដល់ផលប្រយោជន៍​ពិភពលោកទាំងមូលដែរ ។ ពិភពលោកត្រូវ​ការ​ភាព​យុត្តិធម៌ តែមិនមែនអនុត្តរភាពនោះទេ​ ។ ប្រទេសធំត្រូវ​​បង្ហាញពីទំនួលខុសត្រូវកាន់តែច្រើន។

អ្នកបកប្រែ:王幸
ប្លុកពិសេស