邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Sadyr Zhaparov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន

2021-02-23 15:06:04

     យប់​ថ្ងៃទី​២២ ខែ​កុម្ភៈ    ​​​​​លោក Xi Jinping  ​ប្រធានរដ្ឋចិនបាន​​ជួប​ពិភាក្សា​​តាម​ទូរស័ព្ទ​ជាមួយ​​​​លោក Sadyr Zhaparov  ​

ប្រធានាធិបតី​កៀហ្ស៊ីស៊ីស្ថាន​។ ​

   លោក Xi Jinping  ​បាន​ថ្លែងថា ​​តាំង​ពី​ប្រទេស​ចិន​និង​ប្រទេស​​កៀហ្ស៊ីស៊ីស្ថាន​បាន​បង្កើត​​​ទំនាក់ទំនង​ការទូត​​អស់​រយៈពេល​២៩ឆ្នាំ​​មក​ ​​​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​​បាន​​ឆ្លង​​កាត់​បញ្ហា​ប្រឈម​នៃ​បម្រែ​បម្រួល​​ស្ថានការណ៍​​អន្តរជាតិ​ ​បាន​រក្សា​និន្នាការ​អភិវឌ្ឍន៍​ប្រកបដោយស្ថិរភាព​និង​ល្អ​ប្រសើរ​។ ​​ភាគី​ទាំងពីរ​បាន​​​គាំទ្រ​គ្នា​យ៉ាង​មុតមាំ​​​ក្នុង​បញ្ហា​ដែល​​ពាក់ព័ន្ធ​នឹង​​ផល​ប្រយោជន៍​​ស្នូល​របស់​គូភាគី។ ​​ ​ការ​កសាង​ខ្សែក្រវាត់និង​ផ្លូវ​​ទទួលបាន​​សមិទ្ធផល​ច្រើន​ ​ក្នុង​កិច្ចការ​អន្តរជាតិ​វិញ​​ក៏បាន​​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ដែរ។ ​​ចិន​មាន​ឆន្ទៈ​​រួមជាមួយ​កៀហ្ស៊ីស៊ីស្ថាន​ ​​ដើម្បី​ក្តាប់​​នូវ​សភាពការណ៍​អភិវឌ្ឍន៍​ទំនាក់ទំនង​​នៃ​ប្រទេស​ទាំងពីរ​​​  ​​​ក្នុង​ន័យ​​ជំរុញ​​ឱ្យ​ទំនាក់​ទំនង​ភាពជា​ដៃគូ​​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ចិន-​កៀហ្ស៊ីស៊ីស្ថាន​ឡើង​ដល់​កម្រិត​ថ្មី​ថែម​ទៀត​។

     ជាការ​ឆ្លើយ​តប​ ​លោក Sadyr Zhaparov  ​​បាន​ថ្លែងថា ​​ចិន​ជា​អ្នក​ជិតខាង​ល្អ ​មិត្តល្អ​ និងដៃគូល្អ​របស់​​កៀហ្ស៊ីស៊ីស្ថាន​​។ ​កៀហ្ស៊ីស៊ីស្ថាន​សូម​​​គាំទ្រ​យ៉ាង​​មុតមាំ​​លើ​គោលជំហរ​របស់​ចិន​ក្នុង​បញ្ហា​​ហុងកុង ​ស៊ីនជាំង ​និង​តៃវ៉ាន់ជាដើម ​ដែលជា​ផលប្រយោជន៍​ស្នូល​របស់​ចិន​ ​ក៏​ដូចជា​​គោរព​គោលការណ៍​ចិនតែមួយ​។​​​កៀហ្ស៊ីស៊ីស្ថាន​​សូម​​ស្វាគមន៍​​សហគ្រាស​ចិន​​មក​បណ្តាក់​ទុន​នៅ​កៀហ្ស៊ីស៊ីស្ថាន​ ​​ព្រម​ទាំង​រួម​ជា​មួយ​ចិន​ ​សំដៅ​ជំរុញ​កិច្ចសហប្រតិបត្តិការ​​លើ​គម្រោង​​ធំៗ​ដូចជា​ផ្លូវដែក​ជាដើម ​ដើម្បី​បន្ត​រួមគ្នា​កសាង​​​ខ្សែក្រវាត់​និងផ្លូវ​ប្រកប​ដោយ​គុណភាព​ខ្ពស់៕​ ​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស