姚诗娅
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ

2021-01-22 15:30:58 cri

-លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានរដ្ឋចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកThongloun អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ។

-បក្សកុម្មុយនិស្តចិនទទួលបានសមិទ្ធផលដ៏ធំធេងក្នុងការងារប្រឆាំងអំពើពុករលួយនៅឆ្នាំ២០២០ ។

-ការបណ្តាក់ទុនរបស់ចិននៅបរទេសបានកើនឡើង ៣,៣ ភាគរយក្នុងឆ្នាំ២០២០  ក្នុងនោះទំហំអនុវត្តសេវកម្មម៉ៅការឆ្លងដែនលើសពីមួយរយប៊ីលានដុល្លារអាមេរិកជាលើកដំបូង។

-ក្រសួងពាណិជ្ជកម្មចិនថ្លែងថា​ នឹងពង្រីកបណ្តាញពាណិជ្ជកម្មសេរីថែមមួយកម្រិតទៀត ព្រមទាំងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូពាណិជ្ជកម្មកាន់តែច្រើន។

-លោកប្រធានាធិបតីសហរដ្ឋអាមេរិក Biden បានគូសបញ្ជាក់ពី“ការរួមសាមគ្គី” និង“ការផ្សះផ្សាមុខរបួស”ជាច្រើនផង ក្រសួងការបរទេសចិនថ្លែងថា នេះក៏ជាតម្រូវការនៃទំនាក់ទំនងរវាងចិននិងអាមេរិកបច្ចុប្បន្នផងដែរ។

-ក្រសួងការបរទេសចិនថ្លែងថា ចិនរីករាយបន្តផ្តល់ជំនួយឧបត្ថម្ភនិងការគាំទ្រតាមលទ្ធភាពរបស់ខ្លួនដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក។

-អាមេរិកប្រកាសបញ្ឈប់ការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក ហើយមានបំណងចូលរួមផែនការអនុវត្តរ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩៕

អ្នកបកប្រែ:姚诗娅
ប្លុកពិសេស