李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួង​ពាណិជ្ជកម្មចិន​ថ្លែង​ថា​នឹង​ពង្រីក​បណ្តាញពាណិជ្ជកម្ម​សេរី​ថែម​មួយ​កម្រិត​ទៀត​ ព្រមនឹង​រីក​រាយ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​កាន់តែច្រើន​

2021-01-22 14:33:08

ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​រៀបចំ​ធ្វើ​សន្និសីទ​កាសែត​ជា​ប្រចាំ​កាលពី​ថ្ងៃទី​ ២១ ខែ​មករា ។ ថ្លែង​ក្នុង​សន្និសីទ​នេះ​ លោក​ GaoFeng អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​បញ្ជាក់​ថា​ ប្រទេស​ចិន​រីករាយ​​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​កាន់តែច្រើន​ ក្នុង​នោះបូក​​រួម​ទាំង​ការ​គិត​ពិចារណាក្នុង​​ការ​ចូលរួម​ជា​មួយ​​កិច្ចព្រមព្រៀងទូលំទូលាយ និងវឌ្ឍនភាព​សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ​។​

       ពេល​ថ្លែង​ដល់​ផែនការ​ពង្រីកទ្រង់ទ្រាយ​នៃ​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​ចិន​នៅជំហាន​ក្រោយ​ លោក​GaoFeng បានបង្ហើប​​ឱ្យ​ដឹង​ថា​ ប្រទេស​ចិន​នឹង​លើក​កម្ពស់សមាមាត្រលើក​លែង​​ពន្ធនៃពាណិជ្ជកម្មទំនិញថែម​ទៀត​ ព្រមទាំង​បើក​ទូលាយថែម​មួយកម្រិត​ទៀត​នូវការ​អនុញ្ញាតឱ្យ​ចូល​ទីផ្សារ​ចិនសម្រាប់ពាណិជ្ជកម្មសេវាកម្មនិងការវិនិយោគ ក៏​ដូចជា​ចូលរួម​យ៉ាង​សកម្មនូវ​​កិច្ច​ចរចាអំពី​បទប្បញ្ញត្តិ​ថ្មីស្តី​ពី​សេដ្ឋកិច្ចឌីជីថលនិងការការពារបរិស្ថានជាដើម ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស