翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តម្លៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនលើស ១០០ ទ្រីលានយាន់ចិន ដែលបានបង្ហាញនូវការអភិវឌ្ឍដែលប្រកបដោយគុណភាពខ្ពស់និងកម្លាំងរស់រវើកនៃទីផ្សារ

2021-01-21 17:52:48 cri

      តាម​ទិន្នន័យ​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ ២០២០ ដែល​រដ្ឋបាលជាតិ​ស្ថិតិចិន​បានប្រកាស​​នា​ពេល​ថ្មីៗ​កន្លងទៅ​​នេះ​​​ឱ្យ​ដឹង​ថា​ តាម​ស្ថិតិ​ជា​ជំហានដំបូង​ ​ផលិតផលក្នុងស្រុកសរុប​របស់ប្រទេសចិន​បាន​លើ​ស​ពី​ ១០០ ទ្រីលានយាន់ចិន​ ពោល​គឺ​១០១៥៩៨៦០០ លានយាន់​ប្រាក់​ចិន​ បើ​គណនា​តាម​តម្លៃ​ដែលអាច​ប្រៀបធៀប​បាន គឺ​កើន​ឡើង​ ២,៣% ប្រៀបធៀប​នឹង​​ឆ្នាំ ២០១៩ ។

      ក្នុង​បរិបទ​ដែលពិភពលោក​បាន​រងផល​​ប៉ះពាល់​យ៉ាង​ខ្លាំង​ក្លា​ពីការរីករាល​ដាល​នៃ​ជំងឺ​ឆ្លង​ ប្រទេសចិន​បាន​នាំ​មុខ​គេក្នុង​ការ​​គ្រប់​គ្រង​ការរាលដាល​នៃ​​ជំងឺ​ឆ្ល​ង នាំមុខគេ​ស្តារ​ផលិតកម្មឡើង​វិញ​​ និង​នាំមុខគេ​សម្រេច​​កំណើន​សេដ្ឋកិច្ច​​ ។ ក្នុង​ឆ្នាំ ២០២០ ល្បឿន​កំណើន​សេដ្ឋកិច្ចប្រចាំ​​ត្រីមាស​របស់ប្រទេសចិន​បាន​សម្រេច​កំណើន​ដោយ​ផ្ទុយ​ពីនិន្នាការ​ទូទៅ​ ពោល​គឺត្រូវ​ជា​កំណើន​​-6.8%,3.2%,​4.9%,6.5% ។ ប្រការ​នេះ​បាន​បង្ហាញ​នូវ​ផ្លែផ្កានិង​កម្លាំងរស់រវើក​នៃ​ការអភិវឌ្ឍ​ដែល​ប្រកប​ដោយ​គុណភាពខ្ពស់របស់​ប្រទេសចិន​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស