刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បរិមាណសរុបនៃការនាំចេញនាំចូលនៅឆ្នាំ២០២០របស់ប្រទេសចិនជាមួយប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ដែលហៅកាត់ថា RCEPគឺត្រូវជា១០,២ទ្រីលានយាន់ប្រាក់ចិន កើនឡើង៣,៥%

2021-01-14 15:30:33 cri

ថ្ងៃទី១៤ ខែមករា ​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​គយ​ចិន​បាន​ថ្លែង​ថា​ ​ឆ្នាំ​២០២០ ​បរិមាណ​សរុប​នៃ​ការ​នាំចេញ​នាំចូល​របស់​ប្រទេស​ចិន​ជា​មួយ​ប្រទេស​ហត្ថលខីចំនួន​១៤​ទៀត​នៃ​កិច្ចព្រមព្រៀង​ទំនាក់ទំនងភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ដែល​ហៅកាត់​ថា ​RCEP​គឺ​ត្រូវ​ជា​១០,២ទ្រីលាន​យាន់ប្រាក់​ចិន ​កើនឡើង​៣,៥% ​ដែល​ត្រូវ​ជា​​៣១,៧%​នៃ​បរិមាណ​​នាំចេញនាំចូល​សរុប​របស់​ប្រទេស​ចិន​ក្នុង​រយៈពេល​ដូច​គ្នា​។​ក្នុង​នោះ ​ការ​នាំចេញ​មាន​ទំហំ​៥,៣៧ទ្រីលាន​យាន់​ប្រាក់​ចិន ​កើនឡើង​២,២%។​ប្រទេសអាស៊ាន​ទាំង​១០​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំទី​១​របស់​ប្រទេស​ចិន​ ​ដែល​មាន​បរិមាណ​នាំចេញ​នាំចូល​សរុប​​កើន​ឡើង​៧%។

អ្នកនាំពាក្យ​រូប​នេះ​បាន​ថ្លែង​ទៀត​ថា​ ​បច្ចុប្បន្នRCEP​ជា​តំបន់​​ពាណិជ្ជកម្ម​សេរី​ធំ​បំផុត​លើ​ពិភពលោក​ ​មាន​សក្តានុពល​យ៉ាង​ធំធេង​ សមាជិក​នានា​សុទ្ធតែ​ពោរ​ពេញ​ដោយ​ក្តីសង្ឃឹម​ចំពោះ​កិច្ចព្រមព្រៀង​នេះ​។អគ្គនាយកដ្ឋាន​គយ​ចិន​កំពុងខិតខំ​ជំរុញ​ការ​ងារត្រៀម​មុន​ពេល​អនុវត្ត​កិច្ចព្រមព្រៀង​ទំនាក់ទំនងភាព​ជា​ដៃគូ​​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស