孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមអ្នកជំនាញស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩នៃអង្គការសុខភាពពិភពលោកចាប់ផ្តើមទៅបំពេញទស្សនកិច្ចនៅប្រទេសចិន មន្ត្រីអង្គការសុខភាពពិភពលោកទម្លាយឱ្យដឹងពីខ្លឹមសារសិក្សាស្រាវជា្រវជាក់ស្តែងក្នុងដំណើរទស្សនកិច្ចលើកនេះ

2021-01-14 11:20:21 cri

    អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាសថា​ ក្រុមអ្នកវិទ្យាសាស្ត្រ​អន្តរជាតិដែល​មានអ្នកជំនាញ​ល្បីៗ​មកពី​ប្រទេសនិង​អង្គការចំនួន​១០បានធ្វើ​ដំណើរទៅកាន់​ប្រទេសចិន​ ដើម្បីរួមជាមួយ​អ្នកជំនាញ​ចិន​ធ្វើការសិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ដើម្បី​ស្វែងរក​​ប្រភពដើម​នៃវីរុស​​កូវីដ១៩ចាប់ពី​ថ្ងៃទី១៤​ខែមករានេះ​តទៅ ។​​ ​លោកស្រី ​Harris​ អ្នកនាំពាក្យនៃ​អង្គការសុខភាព​ពិភពលោក​បានផ្តល់​បទសម្ភាសន៍​ពិសេសមួយ ​លោកស្រី​បាន​លើកឡើង​យ៉ាងលម្អិតអំពី​ខ្លឹមសារនិង​ក្របខ័ណ្ឌ​ដែលក្រុម​អ្នកជំនាញ​អន្តរជាតិ​និង​អ្នកជំនាញ​ចិន​នឹងសិក្សា​ស្រាវជ្រាវ​ ។​ លោកស្រី​ Harris ​បានថ្លែង​ថា អ្នកជំនាញ​ទាំងអស់នឹង​ស្វែងយល់និង​ស្រាវជ្រាវថែម​មួយកម្រិតទៀត​អំពីករណីឆ្លង​ជំងឺកូវីដ១៩​មុនគេបង្អស់​ដែលប្រកាស​ដោយក្រុងវូហាន​ ​លទ្ធភាព​ឆ្លងនិង​ការសិក្សា​ស្រាវជ្រាវអំពី​ប្រភេទ​សត្វខុសគ្នា​ដែលប្រហែល​ពាក់ព័ន្ធនឹង​ជំងឺកូវីដ១៩​ជាដើម ​។ ក្នុងអំឡុង​ពេលនៅ​ប្រទេសចិន​ ក្រុមសិក្សា​ស្រាវជ្រាវនេះ​​នឹងប្រើប្រាស់​មធ្យោបាយ​ជាច្រើន​​ ​រួមទាំង​ការសិក្សា​ស្រាវជ្រាវ​អំពី​សេរ៉ូម​និងការសិក្សា​ស្រាវជ្រាវអំពី​អង្គបដិប្រាណ​នៅបន្ទប់​ពិសោធន៍ជាដើម ​។ លោកស្រី​បណ្ឌិត​ Harris ​បានគូសបញ្ជាក់ថា​ យើង​មិនអាច​រំពឹងទុកការសិក្សា​ស្រាវជ្រាវនៃ​ក្រុមអ្នកជំនាញ​លើកនេះ​អាចរកឃើញ​ចម្លើយ​ត្រឹមត្រូវនៃ​បញ្ហាពាក់ព័ន្ធ​នោះទេ ។ ​ពីព្រោះ​ការសិក្សា​ស្រាវជ្រាវ​អំពីជំងឺឆ្លង​ជាសកល​ ត្រូវការ​ពេលវេលា​គ្រប់គ្រាន់ ។​ លោកស្រី​បានលើកឡើង​ជាពិសេសថា ​ភារកិច្ច​លើកនេះ​របស់​ក្រុមអ្នកវិទ្យាសាស្ត្រ​អន្តរជាតិគឺ ​ឆ្លងតាម​រយៈការចែករំលែក​ទិន្នន័យនិង​លទ្ធផលសិក្សា​ស្រាវជ្រាវ ​ប្រើប្រាស់​ចំណេះដឹង​ឯកទេស​ រួមគ្នាលើកឡើងពី​ការប៉ាន់ប្រមាណនៃ​ការស្រាវជ្រាវ ​និងលើកឡើង​បញ្ហាពាក់ព័ន្ធ​ ។ អ្នកនាំពាក្យ​នៃអង្គការ​សុខភាព​ពិភពលោក​រូបនេះបាន​បង្ហាញយ៉ាង​ច្បាស់​ថា ​ដំណើរសិក្សា​ស្រាវជ្រាវ​លើកនេះ​គ្មានទំនាក់ទំនង​ជាមួយនឹង​នយោបាយទេ​ “ដូចជាលោក​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែងដូច្នេះថា​ ដំណើរសិក្សា​ស្រាវជ្រាវ​ជាការងារ​វិទ្យាសាស្ត្រ​ គ្មាន​ទំនាក់ទំនង​ជាមួយនឹង​នយោបាយទេ​ ត្រូវ​ដាក់នយោបាយ​ឱ្យនៅដាក់​ដោយឡែក ។”

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស