刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទេសាភិបាលរងធនារគារប្រជាជនចិន៖ការរីករាលដាលនៃជំងឺកូវីដ១៩មិនបានបង្អាក់ល្បឿននៃការបើកទូលាយទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិននោះទេ

2020-11-30 14:47:43 cri

    នាពេល​ថ្មីៗនេះ ​លោក​LiuGuipingទេសាភិបាល​រង​ធនាគារ​ប្រជាជន​ចិន​បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​វេទិកា​ហិរញ្ញវត្ថុ​មួយ​ថា​ ​ត្រូវជំរុញ​ការ​បង្កើត​និម្មាបនកម្ម​ការ​អភិវឌ្ឍន៍​ថ្មី​ដោយ​ការ​បើក​ទូលាយ​កម្រិត​ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ​ ​ការរីករាលដាល​នៃជំងឺ​កូវីដ​១៩​មិន​បាន​បង្អាក់​ល្បឿន​នៃ​ការ​បើក​ទូលាយ​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន​នោះទេ។

    លោក​LiuGuipingបាន​ថ្លែង​ថា​ ​ជំហាន​ក្រោយ​​ ​ធនាគារ​ប្រជាជន​ចិន​នឹង​បន្ត​ជំរុញ​យ៉ាង​សកម្ម​និង​នឹងនរ​​នូវ​ការ​បើក​ទូលាយ​ដោយ​ម្ចាស់​ការ​​នៃ​មុខរបរ​ហិរញ្ញវត្ថុ​ ​ដើម្បី​ជំរុញ​មុខរបរ​​ហិរញ្ញវត្ថុ​បើក​ទូលាយ​ជា​​ប្រព័ន្ធ​និង​របប​ ​ព្រមនិង​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​កាន់​តែ​ល្អ​ប្រសើរ​សម្រាប់​អង្គភាព​ទីផ្សារ​គ្រប់ប្រភេទ​ដែល​ចូលរួម​ដំណើារ​វិល​ជុំ​ក្នុង​ជាតិ​និង​អន្តរជាតិ​។​ជំរុញ​ការ​បើកទូលាយ​ទីផ្សារ​ហិរញ្ញវត្ថុ​និង​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​វិនិយោគិន​ក្រៅ​ប្រទេស​ប្រើប្រាស់​ប្រាក់​យាន់​ចិន​វិនិយោគ​ប័ណ្ណ​បំណុល​និង​ប័ណ្ណ​ហ៊ុនក្នុង​ប្រទេស​ចិន​។​ជំរុញ​ដោយ​នឹងនរ​និង​មធ្យ័ត​នូវ​អន្តរជាតូបនីយកម្ម​ប្រាក់យាន់​ចិន​​ បង្កើន​កម្លាំង​ទាក់ទាញ​របស់​ប្រាក់​យាន់​ចិន​ផ្នែក​ពាណិជ្ជកម្ម​បរទេស​ ​ហិរញ្ញប្បទាន​និង​ការ​លក់​ដូរ​ក្នុង​វិនិយោគ​និង​ទីផ្សារ​ហិរញ្ញវត្ថុ​ជា​ដើម៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស