孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឆ្នាំនេះ​​ ចំនួនបញ្ញើរហ័សរបស់ចិនបានលើសពី៧០ពាន់លានដែលលើសពីចំនួនបញ្ញើរហ័សពេញមួយឆ្នាំនៃឆ្នាំ២០១៩

2020-11-30 14:28:02

 ទិន្នន័យរបស់ប្រៃសណីយ៍ជាតិចិនបានបង្ហាញថា   គិតត្រឹមថ្ងៃទី១៦ខែវិច្ឆិកា​  ទំហំអាជីវកម្មដឹកជញ្ជូនបញ្ញើរហ័សរបស់ចិនមានលើសពី៧០ពាន់លានដែលចំនួននេះបានលើសពីចំនួនពេញមួយឆ្នាំនៃឆ្នាំ២០១៩។

     លោកYang Daqing អនុប្រធានការិយាល័យស្រាវជ្រាវនៃសហព័ន្ធចល័តទំនិញនិងការបញ្ជាទិញរបស់ប្រទេសចិនបានថ្លែងថា​​   យោងតាមស្ថិតិបានឱ្យដឹងថា​   ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១១ខែវិច្ឆិកា  មុខរបរដឹកជញ្ជូនបញ្ញើរហ័សបានដោះស្រាយបញ្ញើរហ័សសរុប៣៩៦៥លាន ក្នុងនោះ ៦៦៥ លានត្រូវបានដោះស្រាយនៅថ្ងៃទី ១១ ខែវិច្ឆិកា ​ ដែលបានកើនឡើង ២៦,២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន​​  ហើយបានបង្កើតកំណត់ត្រាថ្មីខ្ពស់។

​     នៅឆ្នាំនេះ  មុខរបរដឹកជញ្ជូនបញ្ញើរហ័សរបស់ប្រទេសចិនបានបញ្ចប់ជាមូលដ្ឋាននូវភាពឌីជីថល    បញ្ញើនីមួយៗមាន "អត្តសញ្ញាណប័ណ្ណឌីជីថល" ដែលអាចស្គាល់ តាមដាននិងបញ្ជូនតាមគ្រប់ដំណើរទាំងមូល៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស