李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រាក់ទុនបរទេសសម្រាប់ធ្វើការវិនិយោគនៅប្រទេសចិនបាន​​កើនឡើងដោយ​ផ្ទុយ​ពី​និន្នាការ​ទូទៅ

2020-10-29 15:28:08

កិច្ច​ប្រជុំ​ស្តីពី​ពាណិជ្ជកម្ម​និង​ការអភិវឌ្ឍ​នៃ​អង្គការសហប្រជាជាតិ​បាន​ចេញ​ផ្សាយ​របាយការណ៍​កាលពី​ថ្ងៃទី ២៧ ខែតុលា​ថា​ លំហូរទុនវិនិយោគផ្ទាល់ពីបរទេស(FDI)លើ​ពិភពលោកនៅ​ឆមាស​ទី​ ១ ឆ្នាំ​២០២០ ​បាន​ធ្លាក់​ចុះ​ ៤៩ % បើប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នា​ឆ្នាំ​២០១៩ ប៉ុន្តែ ទំហំប្រាក់ទុនវិនិយោគពី​បរទេសនៅក្នុង​ប្រទេសចិនពី​​ត្រី​មាស​ទី​ ១ ដល់​​ ទី​៣ បាន​​កើនឡើង ២. ៥ %​ ដោយ​ផ្ទុយ​ពី​និន្នាការទូទៅ​ ។

ជុំវិញ​ករណីនេះ​ លោក​Wang Wenbin អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​កាលពី​ថ្ងៃទី ២៨ ខែតុលា​ថា​ ទំហំ​ប្រាក់ទុនវិនិយោគពី​បរទេសនៅក្នុង​ប្រទេសចិនបាន​​កើនឡើងដោយ​ផ្ទុយ​ពី​និន្នាការទូទៅបាន​បង្ហាញពី​ជំនឿទុក​​ចិត្ត​​របស់​មជ្ឈដ្ឋាន​ខាងក្រៅ​ចំពោះ​អនាគតនៃ​ការ​អភិវឌ្ឍន៍ប្រទេស​​ចិន​ ​ ​ ហើយ​ក៏​ជា​សមិទ្ធផល​នៃ​ការ​បន្ត​ជំរុញ​ការ​បើក​ចំហ​និង​ធ្វើ​កំណែទម្រង់​នៃប្រទេស​ចិន​ដែរ​ ។ លោក​ Wang Wenbin បាន​បញ្ជាក់​ថា​ ពេល​បច្ចុប្បន្ននេះ​ ប្រទេស​ចិន​កំពុង​ពន្លឿន​ការ​កសាង​និម្មាបនកម្ម​អភិវឌ្ឍន៍​ថ្មី​ទាំងជាតិនិងអន្តរជាតិបែបវិលជុំទាំងពីរដែលជំរុញគ្នាទៅវិញ​ទៅ​មក​ដោយ​​ផ្តោត​សំខាន់ទៅលើដំណើរ​​វិល​​ជុំនៃ​សេដ្ឋកិច្ច​ជាតិ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស