徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុងប៉េកាំងរៀបចំធ្វើសកម្មភាពមួយចំនួនសម្រាប់ការរាប់ថយក្រោយ ៥០០ ថ្ងៃនៃការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា

2020-09-21 15:52:55 cri

    

ក្រុងប៉េកាំងរៀបចំធ្វើសកម្មភាពមួយចំនួនសម្រាប់ការរាប់ថយក្រោយ ៥០០ ថ្ងៃនៃការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា_fororder_1164427704

ក្រុងប៉េកាំងរៀបចំធ្វើសកម្មភាពមួយចំនួនសម្រាប់ការរាប់ថយក្រោយ ៥០០ ថ្ងៃនៃការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា_fororder_921597328

    កាលពី​ថ្ងៃទី ២០ ខែកញ្ញា គណៈកម្មាធិការ​រៀបចំ​ការប្រកួតកីឡា​អូឡាំពិក​រដូវរងា​ក្រុងប៉េកាំង​បានធ្វើ​សកម្មភាព​វប្បធម៌នៅ​មហាកំពែង​ស្តីពី​ការរាប់ថយក្រោយ ៥០០ ថ្ងៃ​នៃការរៀបចំ​ការប្រកួតកីឡា​អូឡាំពិក​រដូវរងា នេះជា​សកម្មភាពមួយ​ក្នុងចំណោម​សកម្មភាព​ក្រោម​ប្រធានបទ “ដំណើរថ្មី​នៃការប្រកួតកីឡា​អូឡាំពិក​រដូវរងា ធ្វើដំណើរ​ជាមួយគ្នា ៥០០ ថ្ងៃ” ។

     លោកហឺជាំងហៃ អគ្គលេខាធិការ​រង​នៃគណៈកម្មាធិការ​រៀបចំ​ការប្រកួតកីឡា​អូឡាំពិក​រដូវរងា​ក្រុងប៉េកាំង​បានថ្លែង​ថា សកម្មភាព​នេះ​គឺធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយ​ជូន​ប្រជាជន​ទូទាំងប្រទេស​ស្តីពី​ការប្រកួតកីឡា​អូឡាំពិក​រដូវរងា​និង​កីឡា​លើទឹកកក បង្ហាញពី​ការរំពឹងទុក​យ៉ាងកក់ក្តៅ​ចំពោះ​ការប្រកួតកីឡា​អូឡាំពិក​រដូវរងា​របស់​ប្រជាជន​រស់នៅ​ទីកន្លែង​រៀបចំ​ការប្រកួតកីឡា​អូឡាំពិក​រដូវរងា ដូចជា​ប៉េកាំង យានឈីង ចាំងចាខូវ​ជាដើម និងអំពាវនាវឱ្យ​មិត្តភក្តិ​មកពី​មជ្ឈដ្ឋាននានា​ទាំងក្នុង​និងក្រៅប្រទេស​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​វប្បធម៌​នៃការប្រកួតកីឡា​អូឡាំពិក​រដូវរងា ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស