孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR ​Comment#​បទវិភាគ៖​ចាត់ទុក​ប្រវត្តិសាស្ត្រ​ជាមេរៀន ​ខិតខំតស៊ូ​ប្រយុទ្ធ​ដើម្បី​អនាគត​ដ៏ល្អបវរ​​

2020-09-03 15:22:19 cri

#CCFR ​Comment#​បទវិភាគ៖​ចាត់ទុក​ប្រវត្តិសាស្ត្រ​ជាមេរៀន ​ខិតខំតស៊ូ​ប្រយុទ្ធ​ដើម្បី​អនាគត​ដ៏ល្អបវរ​​_fororder_75周年640

    ថ្ងៃទី៣​ខែកញ្ញា​ឆ្នាំ២០២០ ​ជាទិវារំលឹក​ខួបទី៧៥​នៃជ័យជម្នះ​របស់​ប្រជាជនចិន​​ក្នុង​​សង្គ្រាម​ប្រឆាំង​ការឈ្លានពាន​របស់​ជប៉ុន​និងជា​សង្គ្រាម​ប្រឆាំង​ហ្វាស៊ីស​ជាសកល ​។ ៧៥ឆ្នាំមុន ​ប្រជាជនចិន​ឆ្លងកាត់​ការប្រយុទ្ធ​ប្រកបដោយ​ភាពលំបាក​លំបិន​អស់រយៈពេល​១៤ឆ្នាំ ​ទទួលបាន​ជ័យជម្នះ​ដ៏​មហិមានៃ​សង្គ្រាម​ប្រឆាំង​ការឈា្លនពាន​របស់ជប៉ុន ​ត្រួសត្រាយ​អនាគត​ដ៏ភ្លឺស្វាង​នៃការស្តារ​ភាពរុងរឿង​ឡើងវិញ​ដ៏មហិមា​របស់​ប្រជាជាតិចិន ​ហើយរួមចំណែក​ដ៏ធំសម្បើម​ដែលគួរឱ្យ​កត់ត្រាក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​សន្តិភាព​ពិភពលោក ​។ ​ចាត់ទុក​ប្រវត្តិសាស្ត្រ​ជាមេរៀន​អាចស្វែងយល់ពី​អនាគត ​មនុស្សជាតិ​ដែលធា្លប់​ទទួលរង​ទុក្ខវេទនា​ឈឺចាប់ពី​សង្គ្រាម​​មិនចង់កើត​សង្គ្រាម​ម្តងទៀត​ សន្តិភាព​និងការអភិវឌ្ឍ​បានក្លាយជា​និន្នាការ​ពិភពលោក​នាពេល​បច្ចុប្បន្ន ។

    លោក ​Friedrich ​Engels ​ធ្លាប់បាន​និយាយថា ​គ្មានគ្រោះមហន្តរាយ​ប្រវត្តិសាស្ត្រ​ដ៏ខ្លាំងក្លា​ណាមួយ​មិនយក​វឌ្ឍនភាព​ប្រវត្តិសាស្ត្រ​ជាសំណង​នោះទេ ។ ​បន្ទាប់ពី​៧៥ឆ្នាំកន្លង​ទៅនេះ ​ប្រទេសចិន​បានក្លាយជា​អង្គភាព​សេដ្ឋកិច្ច​ធំទីពីរ​លើ​ពិភពលោក ​ការយក​ជម្នះលើ​ឧបសគ្គ​ក្នុង​ការលុបបំបាត់​ភាពក្រីក្របាន​ឈានចូល​ឆ្នាំគន្លឹះ​ ។ បញ្ហាក្រីក្រ​ដែលបាន​រំខាន​ដល់​ប្រជាជាតិចិន​ក្នុង​រយៈពេល​ជាយូរណាស់​មកហើយ​​ជិតនឹង​ត្រូវ​ដោះស្រាយ ​ការកសាង​បានសង្គម​ដែលប្រជាជន​មាន​ជីវភាព​ធូរធារបង្គួរ​ដោយ​គ្រប់ជ្រុងជ្រោយ​និង​​គោលដៅ​សតវត្សរ៍​ទីមួយ​​ជិត​នឹង​សម្រេច​បានហើយ ។

#CCFR ​Comment#​បទវិភាគ៖​ចាត់ទុក​ប្រវត្តិសាស្ត្រ​ជាមេរៀន ​ខិតខំតស៊ូ​ប្រយុទ្ធ​ដើម្បី​អនាគត​ដ៏ល្អបវរ​​_fororder_2

    ប៉ុន្តែ ​ប្រការដែល​គួរឱ្យព្រួយបារម្ភ​នោះគឺ​ ក្នុងបរិបទ​ដែលជំងឺកូវីដ​១៩​បាន​វាយប្រហារ​និម្មាបនកម្ម​សេដ្ឋកិច្ច​និងនយោបាយ​ពិភពលោក​នាពេលបច្ចុប្បន្ន​ ​អ្នកនយោបាយ​អាមេរិក​មួយចំនួន​បានប្រព្រឹត្ត​ផ្ទុយនឹង​និន្នាការ ​បំផុស “​សង្គ្រាមត្រជាក់ថ្មី”​យ៉ាង​គឃ្លើន​ ញុះញង់​​អបគមន៍និយម​និង​បដិបក្ខគ្នា ​ប៉ុនប៉ងបង្ក​ការតតាំងគ្នា​រវាងចិននិង​ពិភពលោក ។​ ប្រសិនបើ​បណ្តោយឱ្យ​មនុស្សទាំងនេះ​ប្រព្រឹត្ត​ទៅតាម​តែទំនើងចិត្ត​ដើម្បី​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ខាងនយោបាយ​ នោះ ​មិនគ្រាន់តែ​នឹងបំផ្លាញ​ដល់​ផលប្រយោជន៍​មូលដ្ឋាន​របស់​ប្រទេសទាំងពីរ​ចិននិង​សហរដ្ឋអាមេរិក​ប៉ុណ្ណោះទេ ​ថែមទាំង​ក៏នឹង​ធ្វើឱ្យ​សន្តិភាព​ ស្ថិរភាព​និង​ការអភិវឌ្ឍជា​សកលធ្លាក់​​ក្នុងជ្រោះដ៏​គ្រោះថ្នាក់​យ៉ាងខ្លាំង ។

#CCFR ​Comment#​បទវិភាគ៖​ចាត់ទុក​ប្រវត្តិសាស្ត្រ​ជាមេរៀន ​ខិតខំតស៊ូ​ប្រយុទ្ធ​ដើម្បី​អនាគត​ដ៏ល្អបវរ​​_fororder_3

    ថ្ងៃនេះ ​យើងរំលឹក​ជ័យជម្នះនៃ​សង្គ្រាម​ប្រឆាំង​ការឈ្លានពាន​របស់​ជប៉ុន​ គឺត្រូវតែ​ចាត់ទុក​ប្រវត្តិសាស្ត្រ​ជាមេរៀន ​ត្រូវតែ​គាំពារ​យ៉ាងមុតមាំ​នូវសន្តិភាព​និងស្ថិរភាព​ដែល​បាន​មកដោយ​មិនងាយ​ ។​ ពិតមែនតែ​មានមនុស្ស​មួយចំនួន​តែងតែចង់​បង្ករឿងហេតុ​ក៏ដោយ​ ក៏ប៉ុន្តែ​ប្រវត្តិសាស្ត្រ​បានបង្ហាញ​ម្តងហើយ​ម្តងទៀតថា ​ការប្រព្រឹត្តទង្វើ​ខុសឆ្គង​មុខជានឹង​បរាជ័យ​ជាមិនខាន!​ យើងគួរតែ​រួមសុខរួមទុក្ខ​រួមគ្នាពុះពារ​ឧបសគ្គ​ និងជំរុញ​កិច្ចសហប្រតិបត្តិការ​និងឈ្នះ-ឈ្នះ​ក្នុងការផ្លាស់ប្តូរ​និងរៀន​សូត្រពីគ្នា ​។ មានតែ​ប្រមូលផ្តុំ​កម្លាំងយ៉ាងខ្លាំងក្លា​សម្រាប់​ការពារសន្តិភាព​ក្នុងក្របខ័ណ្ឌ​ពិភពលោក ​ទើប​មនុស្សជាតិយើង​អាច​​ដើរឆ្ពោះទៅកាន់​អនាគត​កាន់តែ​ភ្លឺស្វាងបាន ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស