魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋាភិបាលលីបង់ប្រកាសដាក់ទីក្រុងបេរូតក្នុងភាពអាសន្ន

2020-08-06 15:36:26 cri

រដ្ឋាភិបាលលីបង់ប្រកាសដាក់ទីក្រុងបេរូតក្នុងភាពអាសន្ន_fororder_黎巴嫩

    រដ្ឋាភិបាល​លីបង់​បាន​បើកធ្វើ​កិច្ចប្រជុំបន្ទាន់​មួយ​លើក​កាលពី​ថ្ងៃទី ​៥ ​ខែសីហា ​ដោយ​ប្រកាស​ថា ​រដ្ឋធានី​បេរូត​ជា​ទីក្រុង​រងគ្រោះមហន្តរាយ ​ដូចនេះ​តម្រូវឱ្យ​ផែ្នកយោធា​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ការដាក់​ទីក្រុងបេរូត​ក្នុង​ភាពអាសន្ន​រយៈពេល ​២ ​សប្តាហ៍។​រដ្ឋាភិបាល​ក៏​ដាស់តឿន​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ចាត់​វិធានការ​ដើម្បី​ផ្តល់​ជំនួយឧបត្ថម្ភ​ដល់​ជនរងគ្រោះ ​ក្នុងនោះ​បូក​រួមទាំង ​ការបើក​ទីតាំង​ផ្សេងៗ​ ដូច​ជា ​សាលារៀន ​សណ្ឋាគារ​ជាដើម​ដើម្បី​ផ្តល់​ទីជម្រក​ដល់​អ្នកគ្មានលំនៅដ្ឋាន​និង​ធានា​ឱ្យ​បាន​នូវ​ការ​ផ្គត់​ផ្គង់​សម្ភារៈ​សម្រាប់​ជីវភាព​ប្រចាំ​ថៃ្ង។​

    លោក ​Hamad ​Hassan ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លីបង់​បាន​ថែ្លងនៅ​យប់​ថ្ងៃដដែល​នោះ​ថា ​ករណីផ្ទុះ​ដែល​កើតឡើង​កាលពី​ថ្ងៃទី ​៤ ​ខែសីហា ​បាន​បណ្តាល​ឱ្យ​មនុស្ស ​១៣៥ ​នាក់​ស្លាប់​និង​ប្រហែល​ ៥០០០ ​នាក់​រង​របួស ​ព្រមទាំង​រាប់សិប​នាក់​ទៀត​កំពុង​បាត់ខ្លួន​៕​

រដ្ឋាភិបាលលីបង់ប្រកាសដាក់ទីក្រុងបេរូតក្នុងភាពអាសន្ន_fororder_黎巴嫩2

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស