孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ

2020-08-06 16:12:55 cri

-លោក​ស៊ីជីនភីង​ ប្រធានរដ្ឋចិន​បានផ្ញើ​សារលិខិត​សួរសុខទុក្ខ​ចំពោះ​លោក ​Michel ​Aoun ​ប្រធានាធិបតី​លីបង់អំពី​ករណី​ផ្ទុះយ៉ាង​កក្រើក​ដែលកើត​ឡើងនៅ​ក្រុងបេរូត ​រដ្ឋធានី​ប្រទេសលីបង់ ។

-លោកវ៉ាងយី​ រដ្ឋមន្ត្រី​ការបរទេសចិន​ថ្លែងថា ​ចិននិង​សហរដ្ឋអាមេ​រិកគួរតែ​ជំរុញ​ទំនាក់ទំនង​នៃប្រទេស​ទាំងពីរ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​តែមិនមែន​​ផ្តាច់ចេញ​ពីគ្នា​នោះទេ ។

-ក្រសួង​ការបរទេសចិន​ថ្លែងថា ​ស្វាគមន៍​ជានិច្ច​ចំពោះ​សហគ្រាស​គ្រប់ប្រទេស​បូករួមទាំង​អឺរ៉ុបផង​មកវិនិយោគទុន​និងធ្វើ​អាជីវកម្ម​នៅប្រទេសចិន ។

-លោក ​Fauci ​ថ្លែងថា ​មូលហេតុនៃ​ការបន្តរីក​រាលដាលនៃ​ជំងឺកូវីដ១៩​គឺដោយមកពី​ការមិន​ឯកភាពគ្នា​ក្នុងការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លងនៅ​ទូទាំង​ប្រទេសអាមេរិក ។

-អង្គការ​ស្ត្រីនៃអង្គការ​សហប្រជាជាតិ​រៀបចំកិច្ចប្រជុំ​អន្តរជាតិ​តាមប្រព័ន្ធវីដេអូ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩ ​តំណាងចិន​ចែករំលែក​បទពិសោធន៍ស្តីពី​ការប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ​១៩របស់ចិន ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស