郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖អាមេរិកដែលពោរពេញទៅដោយ“ភាពក្រអឺតក្រទម”និង“ទស្សនៈលំអៀង”បាននិងកំពុងក្លាយជាហានិភ័យធំបំផុតក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចជាសកល

2020-08-06 14:04:17 cri

      នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ លោកស្រី Shrutee Sarkarអ្នក​សារព័ត៌មាន​នៃ​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​ Reuters បាន​តែង​អត្ថបទ​ចង្អុល​យ៉ាង​ច្បាស់​ថា “​មុន​ពេល​រាតត្បាត​នៅ​ទូទាំង​ពិភពលោក​នៃ​ជំងឺ​កូវីដ​១៩​ អាមេរិក​ធ្លាប់​ជា​ក្បាល​ម៉ាស៊ីន​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច​ពិភព​លោក ប៉ុន្តែ​បច្ចុប្បន្ន​នេះ បាន​ក្លាយ​ជា​ហានិភ័យ​ធំ​បំផុត​ទៅ​ហើយ” ។

      ក្នុង​បរិបទ​ការ​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ពិត​មែន​តែ​ប្រព័ន្ធ​បម្រុង​សហព័ន្ធ​អាមេរិកបាន​សន្យា​ថា​នឹង​ចាត់​វិធានការ​រំញោច​ជាអតិបរមា​សម្រាប់​ផ្តល់​ការ​គាំទ្រ​ដល់​អង្គភាព​សេដ្ឋកិច្ច​ធំជាង​គេ​នៅ​លើ​ពិភពលោក​មួយ​នេះ ប៉ុន្តែ​នៅ​តែមិន​អាច​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​របស់​សេដ្ឋកិច្ច​អាមេរិក​នោះ​ឡើយ ។ នាប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ សន្ទស្សន៍ដុល្លារអាមេរិក​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក ហើយ​ជាង​នេះ​ទៅ​ទៀត​នៅ​ខែ​កក្កដា សន្ទស្សន៍ប្រចាំ​ខែ​នេះ​បាន​ធ្លាក់​ចុះ​ដោយ​កម្រិត​ខ្លាំង​បំផុត​ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​កន្លង​មក ចាប់​ពី​ខែ​មិនា​មក​ ចំនួន​អ្នក​បាត់​អាជីព​នៅ​អាមេរិក​ សរុប​បាន​លើស​ពី​៥១លាន​នាក់​ហើយ​ ផលិតផល​ក្នុង​ស្រុក​សរុប​នៅ​ត្រីមាស​ទី​២​របស់​អាមេរិក​ បើ​គិ​តតាម​អត្រា​ប្រចាំ​ឆ្នាំ បាន​ធ្លាក់​ចុះ​៣២,៩​ភាគរយ ដែល​ជា​កម្រិត​ធ្លាក់​ចុះ​ខ្លាំង​បំផុត​តាំងពីមាន​​កំណត់​កាល​នា​ឆ្នាំ ១៩៤៧​មក​ ។

កំហុស​ធ្ងន់​ធ្ងរ​បំផុត​របស់​រដ្ឋាភិបាល​អាមេរិក​អាណត្តិ​នេះក្នុង​អំឡុង​ពេល​ទប់​ទល់​នឹង​ជំងឺ​កូវីដ១៩ គឺ​មិន​ដោះ​ស្រាយ​បញ្ហា​វីរុស​តាម​​បែប​វិទ្យាសាស្ត្រ បែរ​ជា​​តាម​បែប​នយោបាយ ។ ក្នុង​នាម​ជា​ប្រទេសមហា​អំណាចតែ​មួយ​គត់​នៅ​លើ​ពិភពលោក ជំនឿចិត្តពីសាធារណ​ជន និង​សមត្ថភាព​ដឹក​នាំ​បាន​និង​កំពុង​ឈាន​ដល់​កម្រិត​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ប្រការ​ទាំង​នេះ​គឺ​ដោយសារ​អាមេរិក​ប្រកាន់​ខ្ជាប់​គោលការណ៍“អាមេរិកអាទិភាព​” ​ឯកតោភាគី​និយម​ដែល​ធ្វើ​តាម​តែ​ទំនើង​ចិត្ត​របស់​ខ្លួន​និង​អំពើអនុត្តរភាព​ដ៏សុទ្ធសាធ ។

លើ​វិស័យ​សេដ្ឋកិច្ច​ អាមេរិក​បាន​និង​កំពុង​ក្លាយ​ជា​ហានិភ័យ​សំខាន់​ក្នុង​ការ​ងើប​ឡើង​វិញ​នៃសេដ្ឋកិច្ច​ពិភពលោក ។ ទំហំ​សេដ្ឋកិច្ច​អាមេរិក​ប្រហែល​ត្រូវ​ជា១ភាគ​៤​នៃ​ទំហំ​សេដ្ឋកិច្ច​ពិភពលោក ការ​ថម​ថយចុះ​របស់​សេដ្ឋកិច្ច​អាមេរិក​ពិត​ជា​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ពិភពលោក ។ នេះ​ម្យ៉ាង ម្យ៉ាង​ទៀត ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​បាន​វាយ​ប្រហារ​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​មុខ​របរ​ភោជ្ជនិយដ្ឋាន​និង​ទេសចរណ៍​ជា​ដើម ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ជា​ច្រើន​បាត់​បង់​ឱកាស​ការងារ និង​ការ​ចាយវាយធ្លាក់​ចុះ ព្រម​និង​កាត់​បន្ថយ​ការ​នាំ​ចូល​ ។ កក្តា​ទាំង​នេះ​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ ។

បច្ចុប្បន្ន​នេះ អាមេរិកបាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​សរុប​លើស​ពី​៤​លាន​៧​សែន​ករណី និង​ករណី​ស្លាប់​លើស​ពី​១៥​ម៉ឺន​នាក់ ប៉ុន្តែ ជំងឺ​ឆ្លង​នៅ​តែ​រីក​រាលដាល​ជា​បន្ត​បន្ទាប់ ។ បាតុភូត​ទាំង​អស់​បង្ហាញ​ថា នៅ​ក្រោម​ការ​អសមត្ថភាព​របស់​អ្នក​នយោបាយ​អាមេរិកមួយ​ចំនួន​ដែល​តម្កល់​ទុក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ក្នុង​ឋានៈចម្បង ប្រទេស​មហា​អំណាចនេះបាន​ធ្លាក់​ខ្លួន​ក្នុង​ភាព​លំបាក​យ៉ាងខ្លាំងដែល​នឹង​ទទួល​រង​ផល​វិបាក​ដ៏​ធ្ងន់ធ្ងរ៕

#CCFR Comment#បទវិភាគ៖អាមេរិកដែលពោរពេញទៅដោយ“ភាពក្រអឺតក្រទម”និង“ទស្សនៈលំអៀង”បាននិងកំពុងក្លាយជាហានិភ័យធំបំផុតក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចជាសកល_fororder_锐评2

#CCFR Comment#បទវិភាគ៖អាមេរិកដែលពោរពេញទៅដោយ“ភាពក្រអឺតក្រទម”និង“ទស្សនៈលំអៀង”បាននិងកំពុងក្លាយជាហានិភ័យធំបំផុតក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចជាសកល_fororder_锐评1

#CCFR Comment#បទវិភាគ៖អាមេរិកដែលពោរពេញទៅដោយ“ភាពក្រអឺតក្រទម”និង“ទស្សនៈលំអៀង”បាននិងកំពុងក្លាយជាហានិភ័យធំបំផុតក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចជាសកល_fororder_锐评3

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស