孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អឺរ៉ុបចោទ​ជាមន្ទិល​សង្ស័យពី​ចេតនាដែល​សហរដ្ឋអាមេរិក​បិទកម្មវិធី​ TikTok​​

2020-08-05 15:46:39 cri

អឺរ៉ុបចោទ​ជាមន្ទិល​សង្ស័យពី​ចេតនាដែល​សហរដ្ឋអាមេរិក​បិទកម្មវិធី​ TikTok​​_fororder_1089111310

អឺរ៉ុបចោទ​ជាមន្ទិល​សង្ស័យពី​ចេតនាដែល​សហរដ្ឋអាមេរិក​បិទកម្មវិធី​ TikTok​​

    ថ្ងៃទី១៥​ខែកញ្ញា​ជាកាលបរិច្ឆេទ​ចុងក្រោយ​ដែល​លោកត្រាំ ​ប្រធានាធិបតី​អាមេរិកបានបញ្ជាឱ្យ​បិទកម្មវិធី ​TikTok ។ ​ប្រសិនបើ​មិនអាចសម្រេច​ការលក់ចេញទេ​ នោះ ​កម្មវិធីវីដេអូ​ខ្លីដែលពេញ​និយមទូទាំង​ពិភពលោក​នេះនឹងត្រូវ​បិទនៅ​សហរដ្ឋអាមេរិក ​។ ព្រមពេល​ជាមួយ​គ្នានេះ ​ការរិះគន់និង​ការចោទជា​មន្ទិល​សង្ស័យពី​សំណាក់​អឺរ៉ុបបាន​កើតមាន​ឥតឈប់ឈរ ​ហើយ ​“អន្ទាក់អាមេរិក​”ដែលនៅពី​ក្រោយរឿង​​នេះក៏បាន​លេចចេញម្តងទៀត ។

    កាសែត ​Frankfurter​ Rundschau ​របស់អាល្លឺម៉ង់​បានចុះផ្សាយ​បទអត្ថាធិប្បាយថា​ នេះជា “​ទង្វើបែប​ដូណល់ត្រាំ” ​ក្រោម​មូលហេតុ​អាក្រក់និង​ប្រើ​កលល្បិច​នយោបាយ ​។ ក្នុង​ការបោះឆ្នោត​ដែលជិត​នឹងរៀបចំធ្វើ​នាពេល​ខាងមុខនេះ​ លោកត្រាំ​សង្ឃឹម​បន្សាប​ការរិះគន់​របស់​អ្នកបោះឆ្នោត​ចំពោះ​លោកអំពី​ការអសមត្ថភាព​ក្នុង​ការដោះស្រាយ​បញ្ហា​ជំងឺកូវីដ១៩ ។

អឺរ៉ុបចោទ​ជាមន្ទិល​សង្ស័យពី​ចេតនាដែល​សហរដ្ឋអាមេរិក​បិទកម្មវិធី​ TikTok​​_fororder_365499075

    លោក ​Frederic ​Pierucci ​អតីតអ្នកដឹកនាំ​ជាន់ខ្ពស់នៃ​ក្រុមហ៊ុន​ ALSTOM ​របស់បារាំង​បាន​អំពាវនាវ​សហគ្រាសចិន​កាន់តែច្រើន​ឱ្យមាន​ការប្រុងប្រយ័ត្ន​ ។ ​ព្រមពេល​ជាមួយគ្នា​នេះ​ លោក ​ក៏អំពាវនាវឱ្យ​ប្រទេស​ទាំងអស់​រួមសាមគ្គីគ្នា​ ដើម្បី​ទប់ទល់នឹង​ទង្វើអនុត្តរភាព​របស់​សហរដ្ឋអាមេរិក​ផងដែរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស