郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការរាលដាលនៃជំងឺកូវីដ១៩នៅប្រទេសជប៉ុនមានសភាពធ្ងន់ធ្ងរឡើងវិញ ហេតុអ្វីបានជារដ្ឋាភិបាលមិនប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ?

2020-08-05 15:03:23 cri

  តាម​ស្ថិតិ​នៃ​ស្ថានីយ​ទូរទស្សន៍​នៃ​សមាគម​ផ្សាយ​សំឡេង​របស់​ប្រទេស​ជប៉ុន​បាន​ឱ្យ​ដឹង​ថា គិត​រហូត​ដល់​វេលា​ម៉ោង​២០​និង​៣០​នាទី យប់​ថ្ងៃទី​៤ ខែ​សីហា តាម​ម៉ោង​ក្នុង​តំបន់ ​ ជប៉ុន​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​១៩ចំនួន​១២៣៥នាក់ ករណី​ឆ្លង​សរុប​​៤១៤៥១នាក់ ករណីស្លាប់​ថ្មី​៤នាក់​ ករណី​ស្លាប់​សរុប​ ១០២២​នាក់​ ។

      នាពេល​ថ្មីៗ​កន្លង​ទៅ​នេះ លោកស្រី Yuriko Koike អភិបាល​​ក្រុង​តូក្យូ​បាន​ថ្លែង​ថា បើ​សិន​ជា​ការ​រាល​ដាល​នៃ​ជំងឺ​ឆ្លង​មានស​ភាពកាន់​តែ​​ធ្ងន់​ធ្ងរ​ថែម​ទៀត​ នោះ​នឹង​គិត​ពិចារណា​ពី​ការ​​ប្រកាស​ដាក់​ទីក្រុង​​ក្នុង​​ភាពអាសន្ន​ម្តង​ទៀត​ដោយ​ខាន​មិន​បាន​ ។ ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​ជប៉ុន​មិន​ប្រកាស​ដាក់​ប្រទេស​ក្នុង​​ភាព​អាសន្ន​ម្តង​ទៀត ? ប្រព័ន្ធ​សារព័ត៌មាន​ជប៉ុន​បាន​វិភាគ​ថា សម្ពាធ​ខាង​សេដ្ឋ​កិច្ច​ជា​មូលហេតុ​សំខាន់​ដែល​បណ្តាល​ឱ្យ​ជប៉ុន​ធ្វើ​សេចកី្ត​សម្រេចចិត្ត​បែប​​នេះ ។

      សូម​បញ្ជាក់​ថា ជប៉ុន​និង​ក្រុម​ហ៊ុន Pfizerរបស់​អាមេរិក​បាន​ឈាន​ដល់​គំនិត​​ឯកភាព​គ្នា​ថា បើ​សិន​ជា​ក្រុម​ហ៊ុន​ Pfizer ទទួល​បាន​ជោគជ័យ​ក្នុ​ងការសិក្សា​ស្រាវ​ជ្រាវ​និង​ផលិត​វ៉ាក់​សាំង​កូវីដ​១៩ នោះ ក្រុម​ហ៊ុន​នេះ​នឹង​ផ្តល់​វ៉ាក់​សាំង​សម្រាប់​​មនុស្ស​៦០លាន​នាក់​ដល់​ជប៉ុន​​នៅ​មុន​ខែ​មិថុនា​ឆ្នាំ ២០២១ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស