魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញផ្នែកជំងឺឆ្លងនៃអាមេរិកថែ្លងថា មិនទាន់ឃើញតម្រុយណាដែលបញ្ជាក់ថា ការរីករាលដាលនៃជំងឺឆ្លងនៅសហរដ្ឋអាមេរិកអាចបញ្ចប់នោះទេ

2020-07-14 15:51:30 cri

图片默认标题_fororder_美国流行病学家福奇

    កាលពី​ថ្ងៃទី ​១៣ ​ខែកក្កដា ​តាមម៉ោង​នៅក្នុងតំបន់ ​លោក ​Anthony ​S. ​Fauci ​អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង​ដ៏​ល្បីល្បាញ​របស់​អាមេរិក​និងជា​ប្រធាន​វិទ្យាស្ថាន​ជាតិ​សិក្សា​ស្រាវ​ជ្រាវ​អំពី​ជំងឺ​អាឡែរហ្ស៊ី​និង​ជំងឺ​ឆ្លង​នៃ​អាមេរិក​បាន​លើកឡើង​ថា ​ការរីក​រាល​ដាល​នៃ​ជំងឺកូវីដ​ ១៩ ​គឺជា​វិបត្តិ​សន្តិសុខ​សុខាភិបាល​សាធារណៈ​ធ្ងន់ធ្ងរ​បំផុត​ដែល​សហរដ្ឋអាមេរិក​បានប្រឈម​នា​ពេល​បច្ចុប្បន្ន​។​បើប្រៀបធៀប​នឹង​វីរុស​ផ្សេងទៀត ​ដូច​ជា ​អេដស៍​និង​អេបូឡា​ជាដើម ​ជំងឺ​កូវីដ​ ១៩ ​គឺមាន​"ភាពប្រឈម​ខ្លាំង​បំផុត"​។​

    លោក ​Anthony ​S. ​Fauci ​បានថែ្លងទៀតថា ​ក្នុង​ដំណើរ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ​រដ្ឋបាល​នៃ​រដ្ឋ​មួយចំនួន​របស់​សហរដ្ឋអាមេរិក​មិនបាន​គោរព​តាម​ច្បាប់​នៃ​ការ​ស្តារ​ឡើង​វិញ​នោះទេ ​ពោលគឺ​"មិន​អើពើ​នឹង​ការព្រមាន​ទាល់តែសោះ​"។​

     លោក ​Anthony ​S. ​Fauci ​បាន​សង្កត់ធ្ងន់ថា ​ពួកយើង​មិនបាន​រកឃើញ​តម្រុយ​ណា​ដែល​បញ្ជាក់​ថា ​ការរីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង​ត្រូវ​បញ្ចប់​នោះ​ទេ។​ប្រសិនបើ​ចង់ឱ្យ​សិស្សានុសិស្ស​ត្រឡប់​ទៅ​សាលា​រៀន​វិញ​ នោះ ​សហរដ្ឋអាមេរិក​ត្រូវតែ​មានសមត្ថភាព​គ្រប់គ្រង​ការរីករាលដាល​នៃ​ជំងឺ​នេះ​ជា​មុនសិន៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស