魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ថៃ្ងដង្ហែសពលោក Park Won Soon អភិបាលក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងកើតមានរឿងអាប់អួរម្តងទៀត

2020-07-14 15:55:06 cri

图片默认标题_fororder_韩国首尔市长出殡1

    កាលពី​ព្រឹកថ្ងៃទី ​១៣ ​ខែកក្កដា ​ពិធីជូន​ដំណើរសព​លោក ​Park ​Won ​Soon ​អភិបាល​ក្រុង​សេអ៊ូល​នៃ​ប្រទេស​កូរ៉េខាងត្បូង​បាន​ធ្វើឡើង​នៅ​សាលា​ក្រុងសេអ៊ូល។​នៅ​ថ្ងៃដដែល​នោះ ​លេខាធិការ​របស់​លោក​បាន​លើកឡើង​ម្តងទៀត​ថា ​"ហេតុការណ៍​នេះ​មិន​អាច​ស្ងប់​ដោយ​ការស្លាប់​នោះ​ទេ"​។​

    បន្ទាប់ពី​លោក ​Park ​Won ​Soon ​ទទួល​មរណភាព ​មាន​មនុស្ស​ជាង ​១៦.០០០ ​នាក់​បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ ​ហើយ​លោក ​Moon ​Jae-in ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ក៏​បាន​ជូន​កម្រងផ្កា​ផងដែរ។​

    តាម​ដំណឹង​របស់​ប្រព័ន្ធ​សារព័ត៌មាន​មួយចំនួន​ឱ្យ​ដឹងថា ​ការស្លាប់​របស់​លោក ​Park ​Won ​Soon ​គឺ​ទាក់ទង​នឹង​សំណុំរឿង​ដែលលោក​ត្រូវ​ចោទប្រកាន់​ពី​បទការបៀតបៀន​ផ្លូវភេទ​។​

    លោក ​Park ​Won ​Soon ​ត្រូវបាន​ចាត់ទុក​ជា​បេក្ខជន​ដែល​មាន​ប្រជាប្រិយភាព​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​កូរ៉េខាងត្បូង​អាណត្តិក្រោយ ​ហើយ​ការស្លាប់​របស់​លោក​នឹង​ជះឥទ្ធិពល​ដល់​ស្ថានការណ៍​បោះឆ្នោត​ដោយ​ចៀសវាង​មិន​បាន​៕​

图片默认标题_fororder_韩国首尔市长出殡2

图片默认标题_fororder_韩国首尔市长出殡3

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស