孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាជីវករមួយចំនួននៃផ្សារ Xinfadi ក្រុងប៉េកាំងបានវិលត្រឡប់ទៅលក់ដូរវិញបន្ទាប់ពីបញ្ចប់ការដាក់ឱ្យនៅដាច់ដោយឡែក

2020-07-13 15:33:50 cri

    បន្ទាប់ពី​​ផ្សារ Xinfadi ​កើត​មាន​ករណីឆ្លង​ជំងឺកូវីដ១៩ជា​ចង្កោម​ ផ្សារនេះ​ត្រូវបិទទាំងស្រុង​ អាជីវករក្នុង​ផ្សារ​ត្រូវបាន​ដាក់ឱ្យ​នៅដាច់​ដោយឡែក​​ ។ ​បន្ទាប់ពី​ការនៅ​ដាក់ដោយឡែក​​រយៈពេល​២៨ថ្ងៃ ​អាជីវករ​ជាង១០០០​នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់​ទៅផ្ទះវិញ ​ហើយអាជីវករ​មួយចំនួន​បាន​ទៅលក់ដូរ​នៅផ្សារ​វិញ ។

图片默认标题_fororder_1113537889

    លោកស្រី ​YangYingxin ​អាជីវករ​នៅផ្សារ​ Xinfadi ​បានប្រាប់​អ្នកសារព័ត៌មានថា ​លោកស្រី​មិនទៅផ្ទះ​​ជាងពីរខែហើយ​ ឥឡូវ​​ត្រៀមត្រឡប់​ទៅផ្ទះ​វិញ ពិតជា​សប្បាយ​ចិត្ត​ណាស់ ។ ​លោកស្រី​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​និង​លើកទឹកចិត្ត​ឱ្យក្រុង​ប៉េកាំងស៊ូឡើង ។

    ពិតមែនតែ​ជំងឺឆ្លងលើកនេះ​នាំឱ្យ​អាជីវករ​ជាច្រើន​មានការខាតបង់​ក៏ដោយ ​ក៏ប៉ុន្តែ​ពួកគេ​នៅតែ​ពោរពេញ​ទៅដោយ​ជំនឿ​ចិត្ត​ចំពោះ​​អនាគត ។

图片默认标题_fororder_1330853381

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស