ថ្ងៃទី ១៣ ខែឧសភា តាមម៉ោងក្នុងតំបន់ អង្គការសុខភាពពិភពលោកបានបើកធ្វើសនិ្នសីទសារព័ត៌មានជាប្រចាំស្តីពីជំងឺកូវីដ១៩នៅក្រុងហ្សឺណែវ ។ លោក Michael Ryan អ្នកទទួលខុសត្រូវនៃកម្មវិធីសុខាភិបាលជាបន្ទាប់នៃអង្គការសុខភាពពិភពលោកបានថ្លែងថា វីរុសកូវីដ១៩ប្រហែលនឹងក្លាយជាបញ្ហាក្នុងរយៈពេលយូរ ព្រោះពិបាកប៉ាន់ប្រមាណថាតើពេលណាទើបអាចយកឈ្នះលើវីរុសមួយនេះ វាប្រហែលនឹងក្លាយជាវីរុសមានភាពលក្ខណៈចម្លងដែលមិនអាចរលាយសាបសូន្យជារៀងរហូត ។
លោកស្រី Maria Van Kerkhove ប្រធានផ្នែកបច្ចេកទេសនៃកម្មវិធីសុខាភិបាលជាបន្ទាន់នៃអង្គការសុខភាពពិភពលោកបានថ្លែងថា នៅប្រទេសមួយចំនួន បានបញ្ជាក់ ថា វិធីសាស្ត្រសុខាភិបាលសាធារណៈអាចគ្រប់គ្រងវីរុសនេះបាន ហើយអាចទប់ស្កាត់ការរីករាលដាលនៃវីរុសនេះឱ្យស្ថិតក្នុងកម្រិតទាបបង្គួរ ដែលធ្វើឱ្យប្រជាជនអាចបំពេញការងារឡើងវិញនិងបើកដំណើរការសកម្មភាពក្នុងសង្គមឡើងវិញផងដែរ ៕